ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តចុះពិនិត្យទីតាំងគម្រោង ក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា សម្រាប់អ្នកញៀនគ្រឿងញៀន


ព្រឹកថ្ងៃទី ១៧ ខែ មករា នេះ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត រួមដំណើរដោយ៖ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, ប្រធានមន្ទីរសុខាភិបាលខេត្ត, អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងគម្រោង ក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា សម្រាប់អ្នកញៀនគ្រឿងញៀន ដែលមានផ្ទៃដីទំហំ ៤ហ.ត ស្ថិតនៅភូមិកោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាង ។
ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ៖
* សំអាតឈូសឆាយព្រៃ នៅក្នុងបរិវេណទីតាំងបង្កើតមជ្ឈមណ្ឌល
* បូមខ្សាច់ចាក់លុបរណ្តៅដី
* មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិដីដែលគ្រោងនឹងបង្កើតមជ្ឈមណ្ឌលនេះ។
ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកាដល់ កងកម្លាំងនគរបាល-កងកម្លាំងកងរាជអាវុធហត្ថ- ប្រជាការពារ-គ្រូបង្រៀន-មន្ត្រីភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៦៥ នាក់ ម្នាក់ៗ ២ ម៉ឺនរៀល ។ សរុបថវិកា ១ លាន ៣០ ម៉ឺន រៀល៕

15974927_1682759872014360_2128862855926675358_o 15975172_1682759765347704_3313245122263614534_o 15975280_1682759718681042_8493272075400668122_o 16107575_1682759825347698_7986830055129861475_o 16143811_1682759895347691_2964267144654650362_o