ខេត្តកណ្តាល៖
ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ៩៥០ម៉ែត្រ និងលូប្រវែង ៤៥០ ម៉ែត្រ ស្ថិតនៅភូមិលេខ១ ក និងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការខេត្ត ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋ សរុប ២ ០០០ នាក់។