នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុង


នាព្រឹកថ្ងៃអាទិត្យ​ ៣កើត ខែទុតិយាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​២៥៦២​ ត្រូវនឹងថ្ងៃទី១៥​ខែកក្កដា ឆ្នាំ២០១៨​ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ៦ខ្សែ​ ប្រវែង​ ៣៨៣៤ម៉ែត្រ​ ផ្លូវកៅស៊ូ​ DBST ចំនួន​ ២ខ្សែ​ ប្រវែង​ ២០៧០​ម៉ែត្រ​ នៅភូមិព្រែកហូរលិច ភូមិព្រែកហូរកើត ភូមិព្រែកហូរកើត១ និងភូមិបត្ថាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ប្រមាណ​ ២០០០​នាក់។