ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈពង្រឹងស្រុកមុខកំពូល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក មណ្ឌលសកម្មភាពបក្ស


ព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ ឯកឧត្តម វង្សី វិស្សុត ប្រធានគណៈពង្រឹងស្រុកមុខកំពូល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក មណ្ឌលសកម្មភាពបក្ស ឃោសនិក សសយក សមាគមស្ត្រី លោកគ្រូ អ្នកគ្រូ ក្នុងឃុំរកាកោងទី២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម រស់ បរម ប្រធានគណៈពង្រឹងឃុំរកាកោងទី២ លោកតុង ស៊ីវមី ប្រធានគណបក្សស្រុក ក្រុមការងារគណៈពង្រឹងតាមបណ្តាភូមិ និងមន្ត្រីគណបក្សដែលមានការពាក់ពន្ធ័ សរុបវត្តមាន២៣០នាក់ ។
ខ្លឹមសារសំណេះសំណាល ៖
*អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវបម្រើ សេវារដ្ឋបាលប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។
*ថ្នាក់ពង្រឹងគ្រប់ថ្នាក់ចុះមក គឺមកជួយបងប្អូន ដូច្នេះបើមានបញ្ហា ប្រាប់ពួកយើង យើងនឹងរកវិធីដោះស្រាយរួមគ្នា។
*សូមប្រជាពលរដ្ឋទាំងអស់ កុំចាញ់ការឃោសនាបក្សប្រឆាំង ធម្មតាអ្នកធ្វើតែងមានកំហុស អ្នកអត់ធ្វើទើបមិនចេះខុសសោះ។
*ចំពោះ ការកសាងផ្លូវ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹក ។ល។ បងប្អូនជាអ្នកសម្រេច បើបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន ការអភិវឌ្ឍនឹងកើតឡើងជាបន្តបន្ទាប់។
*មានសន្តិភាព និងស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពបស់ប្រជាជន។
*សូមប្រមូលគ្នា ទាំងសមាជិកយើងចាស់ និងសមាជិកបក្សចូលថ្មី ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា
ដែលមានលេខរៀងទី ២០។