នាព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ៣ខ្សែ ប្រវែង ២៦១៥ម៉ែត្រ ផ្លូវកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែង ៤៩៣៨ម៉ែត្រនិងលូប្រវែង ១៨៥៥ ម៉ែត្រ នៅភូមិកំពង់សំណាញ់ ភូមិកំពង់សំណាញ់១ ភូមិព្រែករាំង ភូមិព្រែករាំង១ និងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាង ២០០០នាក់។