ព្រឹកថ្ងៃទី ១២ កក្កដា ឆ្នាំ២០១៨ នេះ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្នុងអនុសាខាបក្សទី១១-ទី១២-ទី១៣និងទី១៤ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ មានសមាជិកចូលរួម ១៦៥នាក់ ស្រី១០៧នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស,បង្រៀនគូសសន្លឹកឆ្នោត និងបិទស្ទីកគឺ តាមខ្នងផ្ទះសមាជិកបក្ស ។
អញ្ជើញចូលរួមក្នុងឱកាសនោះ មាន៖ ឯឧ លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក ឃុំ ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក,មន្ត្រីគណបក្សឃុំ ភូមិ,ក្រុមការងារយុវជន.ស្ត្រី.សរុបវត្តមាន ១៨៩នាក់ ស្រី១២០នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបានលើកពី ៖
*ការអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដែលលោកបានខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិអោយមានភាពរីកចំរើនលើគ្រប់វិសយ័.
*ការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីតម្លៃ នៃសុខសន្តិភាព ដែលកម្ពុជាយើងសព្វថ្ងៃទទួលបានក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ពេលបច្ចុប្បន្នគឺ មានរយះពេល២០ឆ្នាំនៃសន្តិភាព ២០ឆ្នាំនៃការអភិវឌ្ឍ។
*វិស័យចំបងៗ របស់ប្រទេសកម្ពុជា មាន៣សំខាន់ៗ ដែលរាជរដ្ឋាភិបាល កំណត់យកជាអាទិភាព គឺ៖ វិស័យកសិកម្ម,វិស័យឧស្សាហកម្ម និង វិស័យសេវាកម្ម.
*គោលនយោបាយទាំង ១១ចំណុច របស់គណបក្ស ជូនដល់សមាជិកគណបក្សទាំងអស់ ឲ្យបានយល់ផងដែរ ពិសេសក្នុងអាណត្តិទី៦ ខាងមុខនេះ ជាអាទិ៍ ÷
-ខិតខំលើកកម្ពស់ តម្លៃកសិផលរបស់បងប្អូនប្រជាកសិករអោយមានទីផ្សារ។
-ចំពោះវិស័យអប់រំ គឺមានសាលាបឋមសិក្សា និងអនុវិទ្យាល័យអោយបានគ្រប់ភូមិ និងឃុំ.
-ពិសេសជាងនេះ គឺគោលនយោបាយថ្មីដែលសម្តេចប្រធានគណបក្ស បានដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការ គឺការបើកប្រាក់បៀរវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងទាំងអស់ នឹងបើកផ្តល់ជូននៅរៀងរាល់២សប្តាហ៍ម្តងដើម្បីបង្កការងាយស្រួលដល់មន្ត្រីរាជការយើងអាចមានថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។
-វិស័យសុខាភិបាល នឹងបន្តផ្តល់អោយប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មន្ត្រីរាជការ កម្មករ កម្មការិនីទៅពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ កម្មការិនីដែលមានផ្ទៃពោះ គោលនយោបាយរបស់សម្តេចប្រធានគឺនៅបន្តការឧបត្ថម្ភដដែល។
ជាទីបញ្ចប់ លោកជំទាវបានផ្ញើនូវក្តីសង្ឃឹម និងស្នើសុំអោយសមាជិកគណបក្សរបស់យើងទាំងអស់គ្នា នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីបន្តគាំទ្របេក្ខភាពសម្តេចតេជោប្រធានគណបក្ស ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។