លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ក្នុងអនុសាខាបក្សទី១១-ទី១២-ទី១៣និងទី១៤ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់​


ព្រឹកថ្ងៃទី​ ១២​ កក្កដា​ ឆ្នាំ២០១៨​ នេះ​ លោកជំទាវ ឃួន សុដារី ប្រធានគណៈពង្រឹងស្រុកលើកដែក បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ក្នុងអនុសាខាបក្សទី១១-ទី១២-ទី១៣និងទី១៤ នៅភូមិព្រែកដាច់ ឃុំព្រែកដាច់​ មាន​សមាជិកចូលរួម ១៦៥នាក់​ ស្រី១០៧នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស,បង្រៀនគូសសន្លឹកឆ្នោត និងបិទស្ទីកគឺ តាមខ្នងផ្ទះសមាជិកបក្ស ។

អញ្ជើញចូលរួម​ក្នុងឱកាសនោះ មាន៖ ឯឧ លោកជំទាវ ក្រុមការងារគណៈពង្រឹងស្រុក ឃុំ ,គណៈអចិន្ត្រៃយ៍គណបក្សស្រុក,មន្ត្រីគណបក្សឃុំ ភូមិ,ក្រុមការងារយុវជន.​ស្ត្រី.សរុបវត្តមាន​ ១៨៩នាក់​ ស្រី១២០នាក់។

​    មានប្រសាសន៍ក្នុងឱកាសនោះ  លោកជំទាវបានលើកពី ៖

*ការអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដែលលោក​បានខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិ​អោយមានភាពរីកចំរើនលើគ្រប់វិសយ័.

​           *ការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ពីតម្លៃ នៃសុខសន្តិភាព​ ដែលកម្ពុជាយើងសព្វថ្ងៃទទួលបានក្រោមនយោបាយឈ្នះៗ​ របស់សម្តេចតេជោ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ពេលបច្ចុប្បន្នគឺ មានរយះពេល២០ឆ្នាំនៃសន្តិភាព ២០ឆ្នាំនៃការអភិវឌ្ឍ។

​            *វិស័យចំបងៗ​ របស់ប្រទេសកម្ពុជា​ មាន៣សំខាន់ៗ​ ដែលរាជរដ្ឋាភិបាល​ កំណត់យកជាអាទិភាព​ គឺ៖​ វិស័យកសិកម្ម,វិស័យឧស្សាហកម្ម​ និង​ វិស័យសេវាកម្ម.

​               *គោលនយោបាយទាំង​ ​១១​ចំណុច​ របស់គណបក្ស​ ជូនដល់សមាជិកគណបក្សទាំងអស់ ឲ្យបានយល់ផងដែរ​ ពិសេសក្នុងអាណត្តិទី​៦​ ខាងមុខនេះ ជាអាទិ៍​ ÷

-ខិតខំលើកកម្ពស់​ តម្លៃកសិផលរបស់បងប្អូនប្រជាកសិករអោយមានទីផ្សារ​។

-ចំពោះវិស័យអប់រំ​ គឺមានសាលាបឋមសិក្សា និងអនុវិទ្យាល័យអោយបានគ្រប់ភូមិ និងឃុំ.

-ពិសេសជាងនេះ​ គឺគោលនយោបាយថ្មីដែលសម្តេចប្រធានគណបក្ស​ បានដាក់ចេញកាលពីថ្ងៃបើកយុទ្ធនាការ គឺការបើកប្រាក់បៀរវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងទាំងអស់ នឹងបើកផ្តល់ជូននៅរៀងរាល់២សប្តាហ៍ម្តងដើម្បីបង្កការងាយស្រួលដល់មន្ត្រីរាជការយើងអាចមានថវិកាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

-​វិស័យសុខាភិបាល នឹងបន្តផ្តល់អោយប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ មន្ត្រីរាជការ កម្មករ កម្មការិនីទៅពិនិត្យ និ​ងព្យាបាលដោយមិនគិតថ្លៃ​ កម្មការិនីដែល​មានផ្ទៃពោះ គោលនយោបាយ​របស់សម្តេចប្រធានគឺនៅបន្តការឧបត្ថម្ភដដែល​។

​         ជាទីបញ្ចប់ លោកជំទាវបានផ្ញើនូវក្តីសង្ឃឹម និងស្នើសុំអោយសមាជិកគណបក្សរបស់យើងទាំងអស់គ្នា នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដើម្បីបន្តគាំទ្របេក្ខភាពសម្តេចតេជោប្រធានគណបក្ស ជានាយក​រដ្ឋមន្ត្រីនៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។