នៅសង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុង


នាព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច​ សំរិទ្ធស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៨​ នៅសង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ មានរៀបចំ​ពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន​ ៣ខ្សែ​ ប្រវែង​ ២៦១៥ម៉ែត្រ​ ផ្លូវកៅស៊ូ​ DBST ចំនួន​ ៣ខ្សែ​ ប្រវែង​ ៤៩៣៨​ម៉ែត្រនិងលូប្រវែង​ ១៨៥៥​ ម៉ែត្រ​ នៅភូមិកំពង់សំណាញ់​ ភូមិកំពង់សំណាញ់១​ ភូមិព្រែករាំង​ ភូមិព្រែករាំង១​ និងភូមិខ្ពបវែង​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ និងប្រជាពលរដ្ឋ​ ជាង​ ២០០០​នាក់។