នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ៦ខ្សែ ប្រវែង ៣៨៣៤ម៉ែត្រ ផ្លូវកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែង ២០៧០ម៉ែត្រ នៅភូមិព្រែកហូរលិច ភូមិព្រែកហូរកើត ភូមិព្រែកហូរកើត១ និងភូមិបត្ថាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណ ២០០០នាក់។