*នាព្រឹកថ្ងៃព្រហស្បតិ៍១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯ.ឧ ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈ សាលានិច្ចភត្ត កុដិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួម មាន៖ ព្រះសង្ឃ, ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា , ឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលកណ្តាល, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត, ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមប្រឹក្សាឃុំ, លោកតា លោកយាយ បងប្អូន មាមីង លោកគ្រូ អ្នកគ្រូ ក្មួយៗកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ១០០០ អង្គ/នាក់។






