រសៀលថ្ងៃទី១២ ខែមីនា នេះ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំ និងចុះហត្ថលេខាលើកំណត់ហេតុ ប្រជុំបូកសរុបលទ្ធផលសហប្រតិបត្តិការ ០៦ខែ ចុងឆ្នាំ២០១៧ និងទិសដៅបន្ត០៦ ខែដើមឆ្នាំ២០១៨ រវាងប្រតិភូខេត្តកណ្តាល ដឹកនាំដោយ ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត ជាមួយប្រតិភូខេត្ត អានយ៉ាង ដឹកនាំដោយ ឯឧ វឿង ប៊ិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
*សមាសភាព ខេត្តកណ្តាល និងខេត្តអានយ៉ាង មានដូចខាងក្រោម ៖
-ភាគីខេត្តកណ្តាល ៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, កងកម្លាំងទាំងបី លោកអភិបាលស្រុកកោះធំ និងស្រុកលើកដែក, មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនលេខ ៦០៥, ប្រធានច្រកទ្វារទាំង៤, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោក លោកស្រី នាយក នាយិកាទីចាត់ការ និងអង្គភាពចំណុះរដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធ សរុបវត្តមាន ៣៩រូប។
-ភាគីវៀតណាម ៖ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីសាលាខេត្ត សរុបវត្តមាន ៣៤ រូប ។