​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈ​ សាលានិច្ចភត្ត​ កុដិ​ សមិទ្ធផលនានា​ និងស្រោចស្រពសុគន្ធវារី​ ប្រគេនព្រះចៅអធិការវត្តភូមិថ្មី​ ឃុំបែកចាន


*នាព្រឹកថ្ងៃព្រហស្បតិ៍១៤ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈ​ សាលានិច្ចភត្ត​ កុដិ​ សមិទ្ធផលនានា​ និងស្រោចស្រពសុគន្ធវារី​ ប្រគេនព្រះចៅអធិការវត្តភូមិថ្មី​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ក្រោមអធិបតីភាព​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រកម្ពុជា។ សមាសភាពអញ្ជើញចូលរួ​ម​ មាន៖​ ព្រះសង្ឃ​,​ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ,​ ឯកឧត្តម លោកជំទាវតំណាងរាស្ត្រមណ្ឌលកណ្តាល,​ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,​ អភិបាលរងខេត្ត,​ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត,​ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក ក្រុមប្រឹក្សាឃុំ,​ លោកតា លោកយាយ បងប្អូន មាមីង លោកគ្រូ អ្នកគ្រូ ក្មួយៗកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស​ និងប្រជាពលរដ្ឋសរុបប្រមាណ​ជាង​ ១០០០​ អង្គ/​នាក់។
14-03-2018 (1) 14-03-2018 (2) 14-03-2018 (3) 14-03-2018 (4) 14-03-2018 (5) 14-03-2018 (6) 14-03-2018 (7)