*នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកពញាឮ ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក ប្រមាណជាង ៥០០ នាក់។
*អង្គវេទិកាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុកដោយមានការលើកឡើងជាសំណួរ សំណូមពរ កង្វល់ តាមរយៈការសរសេរជាលាយល័ក្សអក្សរមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងសំណើសុំធ្វើផ្លូវ, ស្តារប្រឡាយ, សំណើសុំបញ្ចុះតម្លៃទឹកស្អាត, លូបង្ហូរទឹក, សំណើសុំរៀបចំបង្គោលភ្លើង និងខ្សែភ្លើងមិនរៀបរយ, បញ្ហាតម្លៃកសិផល, បញ្ហាធ្វើប្លង់កម្មសិទ្ធ, ជួសជុលបុស្តិ៍នគរបាលឃុំ, សំណើសុំអគារសិក្សា និងបញ្ហជំនាស់ដីធ្លី។ ល។
*ជាទីបញ្ចប់ ឯ.ឧ អភិបាលបានណែនាំ និងផ្តល់ជូននូវ៖
+ ណែនាំកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
+ អំពាវនាវប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ
+ អំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរ បើកបរប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ
+ ផ្តល់ការរៀបការ៉ូឡាលើចិញ្ចឹមផ្លូវជើងភ្នំព្រះរាជទ្រព្យប្រវែង៤៥០មx៤ម អនុវត្តឆ្នាំ២០១៨
+ ផ្តល់អគារបន្ទប់អនាម័យនៅជើងភ្នំព្រះរាជទ្រព្យទំហំ ១៦មx២៦ អនុវត្តនៅឆ្នាំ២០១៨
+ ផ្តល់ផ្លូវចាក់បេតុងអាមេប្រវែង១០០០មx៥ម ស្ថិតនៅឃុំផ្សារដែក អនុវត្តនៅឆ្នាំ២០១៨
+ ផ្តល់ផ្លូវចាក់បេតុងអាមេប្រវែង១០០០មx៥ ម ស្ថិតនៅឃុំកំពង់អុស អនុវត្តនៅឆ្នាំ២០១៨
+ ផ្តល់ផ្លូវបេតុងអាមេប្រវែង១០០០មx៥ម ស្ថិតនៅឃុំព្រែកតាទែន អនុវត្តនៅឆ្នាំ២០១៨
+ ផ្តល់ការសាងសង់អាគារសិក្សាអនុវិទ្យាល័យនៅភូមិត្រពាំងរកា ឃុំភ្នំបាត មួយខ្នង ទំហំ៩មx៤០ម អនុវត្តនៅឆ្នាំ២០១៨
ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕