*នារសៀលថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកអង្គស្នួល ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក ប្រមាណជាង ៥០០ នាក់។
*អង្គវេទិកាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុកដោយមានការលើកឡើងជាសំណួរ សំណូមពរ កង្វល់ តាមរយៈការសរសេរជាលាយល័ក្សអក្សរមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងសំណើសុំតបណ្តាញទឹកស្អាត, ដីចាក់ទីធ្លារសាលា, បញ្ហាទឹកលិចផ្លូវ, ការសាងសង់រោងបុណ្យ, ស្នើសុំស្តារប្រឡាយ, សាងសង់និងជុសជុលផ្លូវ, បញ្ហាផ្ទេរកម្មសិទ្ធពីឪពុកទៅកូន, បញ្ហាទឹកស្អុយលិចភូមិ, បញ្ហាស្លាកសញ្ញាចរាចរ, លូបង្ហូរទឹក, ស្តារប្រព័ន្ធលូបង្ហូរទឹក។ ល។
*ជាទីបញ្ចប់ ឯ.ឧ អភិបាលបានណែនាំ និងផ្តល់ជូននូវ៖
+ អំពាវនាវប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ត្រូវបន្តប្តេជ្ញាចិត្តចូលរួមថែរក្សានូវសុខសន្តិភាពអោយបានគង់វង្សយូរអង្វែង ដើម្បីអោយកម្ពុជាបន្តការអភិវឌ្ឍន៍ ប្រជាពលរដ្ឋទទួលបានសមិទ្ធផលថ្មីៗ ហើយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។
+ ផ្តល់ដីចំនួន៥០ ឡាន ដល់សាលាបឋមសិក្សាវត្តត្នោត ស្ថិតក្នុងឃុំលំហាច
+ ផ្តល់ថវិកាចំនួន ៨៥០ ដុល្លារ សម្រាប់ការសាងសង់សាលាបុណ្យ នៅក្នុងភូមិព្រៃទន្លាប់ ឃុំលំហាច
+ ផ្តល់ដីក្រហម៤០ ឡាន សម្រាប់ចាក់ផ្លូវនៅក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល
+ ផ្តល់ដី៥០ ឡាន សម្រាប់ចាក់ធ្វើរោងបុណ្យ នៅក្នុងភូមិព្រៃពួច ឃុំព្រៃពួច
+ ផ្តល់ដី៣០ ឡាន សម្រាប់ចាក់ផ្លូវនៅក្នុងភូមិព្រែកសំរោង ឃុំដំណាក់អំពិល
+ ផ្តល់ដី ៥០ឡានសម្រាប់ចាក់ទីធ្លារសាលាបឋមសិក្សាឆក់ឈើនាង ឃុំឆក់ឈើនាង
+ ផ្តល់ដីចំនួន១៥០ ឡាន និងថ្ម៥០ ឡានដល់សាលាវិទ្យាល័យត្រពាំងត្នោត ឃុំម្កាក់
+ ផ្តល់ដីចំនួន ៣០ ឡានសម្រាប់ចាក់ទីធ្លាសាលាបឋមសិក្សាយសមេត្រី ឃុំលំហាច
+ ផ្តល់ផេះថ្មចំនួន៥ ឡានសម្រាប់ចាក់ទីធ្លារអនុវិទ្យាល័យឆក់ឈើនាង ក្នុងឃុំឆក់ឈើនាង
+ ផ្តល់អគារការិយាល័យច្រកចេញចូលតែមួយមួយអាគារ(ទំហំ ២០មx១៤ម) ដល់ស្រុកអង្គស្នួល អនុវត្តក្នុងឆ្នាំ២០១៨
+ ផ្តល់ផ្លូវបេតុងប្រវែង ១០០០ម x ៤,៥ម នៅក្នុងភូមិព្រៃផ្ជឹកទី១ ឃុំសំរោងលើ អនុវត្តក្នុងឆ្នាំ២០១៨
+ ផ្តល់ផ្លូវបេតុងប្រវែង ១៧១២ ម៉ែត្រ x៥ ម ដល់ភូមិត្រពាំងខ្ទឹម និងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ អនុវត្តឆ្នាំ២០១៨
+ ផ្តល់ផ្លូវបេតុងប្រវែង១២៥០មx៤,៥ ដល់ភូមិព្រៃផ្ចឹតទី១ ឃុំសំរោងលើ អនុវត្តក្នុងឆ្នាំ២០១៨
+ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់។
ជាទីបញ្ចប់ប្រជាជនបានបង្ហាញអារម្មណ៍ត្រេកអរ និងប្តេជ្ញាគាំទ្រយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន៕