នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានរៀបចំ ពិធីសម្ពោធអគារវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិអណ្តែតដើមឬសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់សមិទ្ធផល ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖
១. អគារសិក្សា១ខ្នង ទំហំ ៦៦មx៩ម កម្ពស់០៣ ជាន់ មាន១៨ បន្ទប់ សាងសង់ពីបេតុង ប្រក់ក្បឿង
២. អគារសិក្សា១ខ្នង ទំហំ ៦៦មx៩ម កម្ពស់០២ ជាន់ មាន១២ បន្ទប់ សាងសង់ពីបេតុង ប្រក់ក្បឿង
៣. របង ខ្លោងទ្វារ សួនច្បារ និងការរៀបចំសោភ័ណភាពក្នុង និងក្រៅបរិវេណសាលារៀន ព្រមទាំងការបំពាក់គ្រឿងបរិក្ខារ។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបង្ហាញនូវអារម្មណ៍អំណរសាទរ អរគុណដែលទទួលបាននូវអាគារសិក្សានាពេលនេះ និងប្តេជ្ញាជានិច្ចគាំទ្រសម្តេចតេជោ ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនបន្តទៀត។
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានរៀបចំ ពិធីសម្ពោធអគារវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិអណ្តែតដើមឬស
