*នាព្រឹកថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីៈជន ពិការជំនាន់ទី៣០ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាប ស្ថិតនៅក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រមប្រឹក្សាខេត្ត អភីបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោក លោកស្រីប្រធាន អនុប្រធាន តំណាងអង្គការជាតិ អន្តរជាតិ លោក លោកគ្រូ បុគ្គលិក និងបងប្អូនជនពិការ សរុបចំនួន ២២៧ នាក់។
*ក្នុងឱកាសនោះ ឯកឧត្តមបានសំណូមពរ និងផ្តាំផ្ញើ៖
+ សំណូមពរដល់មណ្ឌល និងអ្នកពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍នានា សូមបន្តយកចិត្តទុកដាក់លើជនពិការ តាមរយៈការបន្តការងារបណ្តុះបណ្តាលពួកគាត់អោយមានចំណះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិត
+ ត្រូវចេះកែច្នៃបញ្ហា ទៅជាឱកាស ជៀសវាងអោយបាននូវ៣ កុំ៖ កុំខ្លាច, កុំអស់សង្ឃឹម និងកុំប្រើជីវិតអោយឥតន័យ
+ ផ្តាំផ្ញើដល់សិក្ខាកាមត្រូវបន្តពង្រឹងស្មារតី និងជឿជាក់លើខ្លួនឯង ប្រើប្រាស់ចំណេះដឹងដែលបានរៀនបង្កើតមុខរបរ ដើម្បីលើកកម្ពស់ជីវភាពខ្លួនឯង និងសង្គមជាតិ
+ ត្រូវជឿជាក់លើខ្លួនឯង ដើម្បីបង្កើតអោយបាននូវសុភមង្គលសម្រាប់ខ្លួន
+ ត្រូវចេះសន្សំសំចៃ ក្នុងការស់នៅ
+ ត្រូវមានសីលធម៌ និងគុណធម៌ក្នុងការរស់នៅល្អ មិនប្រើអំពើហឹង្សាក្នុងគ្រួសារ
+ ត្រូវអនុវត្តតាមខ្លឹមសារបំផុសចលនា ០៣ ពូកែគឺ៖ ធ្វើសេដ្ឋកិច្ចគ្រួសារពូកែ, ជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិពូកែ។
*ជាទីបញ្ចប់ ឯកឧត្តមអភិបាលបានឧបត្ថម្ភដល់៖
១. លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមជ្ឈមណ្ឌលចំនួន ១០២ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ មុឺនរៀល
២. សិក្ខាកាមជាជនពិកាចំនួន ១២៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤ មុឺនរៀល
សរុបថវិកាចំនួន ១០ ២២០ ០០០ រៀល។