ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីៈជន​ ពិការជំនាន់ទី៣០​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​បន្ទាយព្រាប​ ស្ថិតនៅក្នុងឃុំឆក់ឈើនាង​ ស្រុកអង្គស្នួល


*នាព្រឹកថ្ងៃពុធ​ ៣​ កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាជីៈជន​ ពិការជំនាន់ទី៣០​ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​បន្ទាយព្រាប​ ស្ថិតនៅក្នុងឃុំឆក់ឈើនាង​ ស្រុកអង្គស្នួលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រមប្រឹក្សាខេត្ត​ អភីបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត​ អាជ្ញាធរមូលដ្ឋាន​ លោក​ លោកស្រីប្រធាន​ អនុប្រធាន​ តំណាងអង្គការជាតិ​ អន្តរជាតិ​ លោក​ លោកគ្រូ​ បុគ្គលិក​ និងបងប្អូនជនពិការ​ សរុបចំនួន​ ២២៧​ នាក់។

*គួរបញ្ជាក់ដែរថា​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​បន្ទាយព្រា​ប​ ចាប់តាំងពីឆ្នាំ១៩៩១​ ដល់ឆ្នាំ២០១៧ នេះ​ បានបើកវគ្គបណ្តុះបណ្តាលបានចំនួន៣០ វគ្គហើយ​ ដែលបានបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន​ ២០០៧​នាក់​ ស្រី​ ៤៧០​ នាក់​ ក្នុងនោះនៅក្នុងវគ្គទី៣០ នេះមានសិក្ខាកាមចំនួន​ ៩៤​ ស្រី​ ​២៣​ នាក់​ លើផ្នែកកាត់ដេរ,​ ជាងម៉ាសុីន,​ ជាងអេឡិចត្រូនិច,​ កសិកម្ម,​ សំអាងមុខ​ ជាងជួសជុលទូរស័ព្ទ​ដៃ​ និងផ្នែកសតិបញ្ញា ។
*ក្នុងឱកាសនោះ​ ឯកឧត្តមបានសំណូមពរ​ និងផ្តាំផ្ញើ៖
+​ សំណូមពរដល់មណ្ឌល​ និងអ្នកពាក់ព័ន្ធ​ ជាពិសេសដៃគូអភិវឌ្ឍន៍នានា សូមបន្តយកចិត្តទុកដាក់លើជនពិការ​ តាមរយៈការបន្តការងារបណ្តុះបណ្តាលពួកគាត់អោយមានចំណះដឹង​ ជំនាញវិជ្ជាជីវៈ​ ដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិត
+ ត្រូវចេះកែច្នៃបញ្ហា​ ទៅជាឱកាស​ ជៀសវាងអោយបាននូវ៣​ កុំ៖​ កុំខ្លាច,​ កុំអស់សង្ឃឹម​ និងកុំប្រើជីវិតអោយឥតន័យ
+​ ផ្តាំផ្ញើដល់សិក្ខាកាមត្រូវបន្តពង្រឹងស្មារតី​ និងជឿជាក់លើខ្លួន​ឯង ប្រើប្រាស់ចំណេះដឹងដែលបានរៀន​បង្កើតមុខរបរ​ ដើម្បីលើកកម្ពស់ជីវភាពខ្លួនឯង​ និងសង្គមជាតិ
+​ ត្រូវជឿជាក់លើខ្លួនឯង​ ដើម្បីបង្កើតអោយបាននូវសុភមង្គលសម្រាប់ខ្លួន
+​ ត្រូវចេះសន្សំសំចៃ​ ក្នុងការស់នៅ
+​ ត្រូវមានសីលធម៌​ និងគុណធម៌ក្នុងការរស់នៅល្អ​ មិនប្រើអំពើហឹង្សាក្នុងគ្រួសារ
+​ ត្រូវអនុវត្តតាមខ្លឹមសារបំផុសចលនា​ ០៣​ ពូកែគឺ៖​ ធ្វើសេដ្ឋកិច្ចគ្រួសារ​ពូកែ,​ ជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ​ និងការអភិវឌ្ឍសហគមន៍​ និងសង្គមជាតិពូកែ។
*ជាទីបញ្ចប់​ ឯកឧត្តមអភិបាលបានឧបត្ថម្ភដល់៖
១.​ លោកគ្រូ​ អ្នកគ្រូ​ និងបុគ្គលិកមជ្ឈមណ្ឌលចំនួន​ ១០២​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ៥​ មុឺនរៀល​
២.​ សិក្ខាកាមជាជនពិកាចំនួន​ ១២៨​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ៤​ មុឺនរៀល​
សរុបថវិកាចំនួន​ ១០​ ២២០​ ០០០​ រៀល។
25399056_553733361648261_2639683295363696585_n 25399184_553733038314960_2375125477397142944_n 25446234_553733234981607_9150886468338693974_n 25550233_553733111648286_9189918351145724732_n 25552410_553733391648258_2358109961993593301_n