នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំស្តីពីការ​អនុវត្តអនុក្រឹត្យលេខ​ ១២៩​ អនក្រ.បក​ ស្តីពីការលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់​


*នាព្រឹក​ ថ្ងៃសុក្រ​ ១២​ រោច​ ខែមិគសិរ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០១៧​ នៅសាលាខេត្តកណ្តាលមានរៀបចំកិច្ចប្រជុំស្តីពីការ​អនុវត្តអនុក្រឹត្យលេខ​ ១២៩​ អនក្រ.បក​ ស្តីពីការលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់​ ក្រោមអធិបតីភាព​ ឯកឧត្ត​ម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ សុខ​ ផ​ល​ អគ្គនាយកនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃនិង​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯ.​ឧ​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត,​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត,​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ កងកម្លាំងទាំងបីខេត្ត​ ក្រុង​ ស្រុក​ អភិបាល​ អភិបាលរងក្រុង​ ស្រុក​,​ មេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ​ សង្កាត់​ នាយប៉ុស្ត៍នគរបាលរដ្ឋាលឃុំ​ សង្កាត់​ និងអ្នកពាក់ព័ន្ធរបចំនួន ៥៣២​ នាក់។
25158076_551285878559676_4656044957345355159_n 25289360_551285645226366_8620555925178828686_n 25348686_551285725226358_5473884113748979327_n 25442906_551285491893048_4907327921036190634_n