*នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកល្វាឯម ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក ប្រមាណជាង ៦៥០ នាក់។
*អង្គវេទិកាបានដំណើរការទៅតាមកម្មវិធីដែលបានគ្រោងទុកដោយមានការលើកឡើងជាសំណួរ សំណូមពរ កង្វល់ តាមរយៈការសរសេរជាលាយល័ក្សអក្សរមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាឡានដឹកដីជ្រុះលើផ្លូវ, ស្នើអោយអ្នកធ្វើអាជីវកម្មដឹកដីជួយធ្វើផ្លូវដែលខូចខាត និងស្រោចទឹកកុំអោយហុយ, លូបង្ហូរទឹក, ចាក់ដីនៅទីធ្លារនៅសាលា, បញ្ហាខ្សែភ្លើងគ្មានសណ្តាប់ធ្នាប់ បង្គោលអគ្គិសនីទាប និងបាក់, ថ្លៃសេវាឆ្លងដរថ្លៃ, ស្នើសុំបើកព្រែកបង្ហូរទឹកពីទន្លេទៅស្រោចដំណាំ, សំណើសាងសង់កុដិ, សំណើសុំបង្ខិតសេវាតបណ្តាញអគ្គិសនីអោយបានជិត, ស្នើអោយកំពង់ចម្លងឆ្លងនៅពេលយប់, ផ្លូវបេតុង, ស្នើជំរុញអោយការងារកសាងផ្លូវពីឃុំពាមឧកញ៉អុងមកឃុំទឹកឃ្លាំងអោយបានលឿន, ជួយធ្វើផ្លូវរទះ, បញ្ហាផ្លូវដីហ៊ុយ។ ល។
+ ណែនាំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ និងបង្ក្រាបអោយបានទាន់ពេលវេលានូវបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុក
+ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវជៀសអោយឆ្ងាយពីល្បែងស៊ីសង និងគ្រឿងញៀនគ្រប់ប្រភេទ
+ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សានូវសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីទទួលបាននូវការអភិវឌ្ឍន៍ និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ស្រុក
+ ផ្តល់ខ្សាច់ចាក់អោយពេញទីធ្លារសាលាបឋមសិក្សាកោះរះ ក្នុងឃុំកោះរះ
+ ផ្តល់ដី១០០ ឡាន សម្រាប់ចាក់ទីធ្លារសាលាបឋមសិក្សាពោធិមាស ក្នុងឃុំពាមឧកញ៉ាអុង
+ ផ្តល់ផ្លូវបេតុងប្រវែង៦៣០មx៥ម ក្នុងឃុំទឹកឃ្លាំង អនុវត្តឆ្នាំ២០១៨
+ ផ្តល់ផ្លូវបេតុង៤៧០ មx៥ ម ដល់ភូមិព្រែក ឃុំព្រែករៃ អនុវត្តឆ្នាំ២០១៨
+ ផ្តល់អគារសាលាឃុំចំនួន២ អគារ ដល់ឃុំអរិយ្យក្សត្រ ,ឃុំភូមិធំអនុវត្តឆ្នាំ២០១៨
+ផ្តល់អាគារសាលាឃុំកោះកែវ, ឃុំបឹងគ្រំ, ឃុំកោះរះ និងឃុំសំបួរ អនុវត្តឆ្នាំ២០១៧
+ ផ្តល់បង្គន់អានាម័យចំនួន ០២ បន្ទប់ ដល់សាលាបឋមសិក្សាកោះរះ។
+ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕