រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកពញាឮ


*នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤ កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកពញាឮ ក្រោមអធិបតីភាព​របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល​ ​ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ម​ន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្រុមប្រឹក្សាឃុំ មេភូមិ​ និងប្រជាពល​រដ្ឋ​ក្នុងស្រុក ប្រមាណជាង​ ៥០០​ នាក់។

*អង្គវេទិកាបានដំណើរការ​ទៅតាមកម្មវិធីដែលបានគ្រោងទុក​ដោយមានការលើកឡើងជាសំណួរ​ សំណូមពរ​ កង្វល់​ តាមរយៈការសរសេរជាលាយល័ក្សអក្សរ​មកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹង​សំណើសុំធ្វើផ្លូវ,​ ស្តារប្រឡាយ,​ សំណើសុំបញ្ចុះតម្លៃទឹកស្អាត,​ លូបង្ហូរទឹក,​ សំណើសុំរៀបចំបង្គោលភ្លើង​ និងខ្សែភ្លើងមិនរៀបរយ,​ បញ្ហាតម្លៃកសិផល,​ បញ្ហាធ្វើប្លង់កម្មសិទ្ធ,​ ជួសជុលបុស្តិ៍នគរបាលឃុំ,​ សំណើសុំអគារសិក្សា​ និងបញ្ហជំនាស់ដីធ្លី។ ល។
*ជាទីបញ្ចប់​ ឯ.​ឧ​ អភិបាលបានណែនាំ​ និងផ្តល់ជូននូវ៖​
+​ ណែនាំកម្លាំងមានសមត្ថកិច្ច​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្ត​គោលនយោបាយភូមិ​ ឃុំ​ មានសុវត្ថិភាព​
+​ អំពាវនាវប្រជាពលរដ្ឋ​ ជាពិសេសយុវជន​ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន​ និងការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ
+​ អំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរ​ បើកបរប្រកបដោយសីលធម៌​ និងការទទួលខុសត្រូវ
+​ ផ្តល់ការរៀបការ៉ូឡាលើចិញ្ចឹមផ្លូវជើងភ្នំព្រះរាជទ្រព្យប្រវែង៤៥០មx៤ម​ អនុវត្តឆ្នាំ២០១៨
+​ ផ្តល់អគារបន្ទប់អនាម័យនៅជើងភ្នំព្រះរាជទ្រព្យទំហំ​ ១៦មx២៦​ អនុវត្តនៅឆ្នាំ២០១៨
+​ ផ្តល់ផ្លូវចាក់បេតុងអាមេប្រវែង១០០០មx៥​ម​ ស្ថិតនៅឃុំផ្សារដែក​ អនុវត្តនៅឆ្នាំ២០១៨
+​ ផ្តល់ផ្លូវចាក់បេតុងអាមេប្រវែង១០០០មx៥​ ម​ ស្ថិតនៅឃុំកំពង់អុស​ អនុវត្តនៅឆ្នាំ២០១៨
+​ ផ្តល់ផ្លូវបេតុងអាមេប្រវែង​១០០០មx៥ម​ ស្ថិតនៅឃុំព្រែកតាទែន​ អនុវត្តនៅឆ្នាំ២០១៨
+​ ផ្តល់ការសាងសង់អាគារសិក្សាអនុវិទ្យាល័យនៅភូមិត្រពាំងរកា​ ឃុំភ្នំបាត​ មួយខ្នង​ ទំហំ៩មx៤០ម​ អនុវត្តនៅឆ្នាំ២០១៨
ដោយឡែកបញ្ហាទាំងឡាយណា​ ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន​ ឯកឧត្តមគណៈ​អធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ​ និងធ្វើការឆ្លើយ​តប និងដោះស្រាយជូនទៅតាម​លទ្ធភាព​ និង​ផែនការជាក់​លាក់​៕
25446027_554148784940052_4711214577418972060_n 25446106_554149001606697_1997797897859356848_n 25507714_554148781606719_4671107700691894250_n 25550454_554148901606707_4101817926817678976_n