*នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកមុខកំពូល ក្រោមអធិបតីភាពរបស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងស្រុក ប្រមាណជាង ៥០០ នាក់។
+ក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋក៏បានលើកឡើងជាសំណួរ សំណូមពរ កង្វល់ តាមរយៈការសរសេរជាលាយល័ក្សអក្សរមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងអគារសាលារៀន, ផ្លូវ, បង្គោលអគ្គិសនីមិនមានរបៀបរៀបរយ, អគ្គីសនីដាច់ញឹកញាប់, សំណូមពរដាក់ភ្លើងស្តុបនៅមុខវត្តចាស់, ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ, សំណូមពរបង្កើតរោងចក្រដើម្បីប្រជាពលរដ្ឋមានការងារធ្វើ, បញ្ហាបាក់ច្រាំងទន្លេ, លូបង្ហូរទឹកចេញពីភូមិ, បញ្ហាទឹកហូរស្រកយឺតបណ្តាលអោយការបង្កបង្កើនផលយឺត, បង្កាបង្ក្រាបបទល្មើសគ្រឿងញៀន, បញ្ចុះតម្លៃសេវាសុខាភិបាល, បញ្ចុះតម្លៃប្រេង, តម្លើងតម្លៃសត្វ និងផលិតផលកសិកម្ម, បញ្ចុះតម្លៃទឹក ភ្លើង អត្រាការប្រាក់, បញ្ហាសម្រាម, សំណូមពរសុំប័ណ្ណក្រីក្រសម្រាប់ប្រជាពលរដ្ឋមានផ្ទុកមេរោគអេដស៍។ ល។
+ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ
+ អំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ ត្រូវលើកកម្ពស់បញ្ហាបរិស្ថាន អនាម័យ និងយកចិត្តទុកដាក់លើបញ្ហាសំរាម
+ ផ្តល់អគារសាលាឃុំចំនួន ០៣អគារ ដល់ឃុំរកាកោង១ ឃុំព្រែកដំបង និងឃុំព្រែកអញ្ចាញ
+ ផ្តល់ភ្លើងបំភ្លឺតាមផ្លូវលេខ៦ ចំនួន ៤០ បង្គោល និងថ្លៃអគ្គិសនី ចំណុចផ្លូវកោងឃុំរកាកោង អនុវត្តឆ្នាំ២០១៨
+ ផ្តល់អគារសាលារៀនមួយខ្នង ៥ បន្ទប់ ដល់សាលាបឋមសិក្សាព្រែកដំបង
+ ផ្តល់ម៉ូតូZoomer X មួយគ្រឿងដល់សិស្សថ្នាក់ទី១២ ដែលទទួលបាននិទ្ទេសA ចំនួន ០១ រូប មកពីវិទ្យាល័យសេរីមង្គល ក្នុងស្រុកមុខកំពូល សម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧
+ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន ឯកឧត្តមគណៈអធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕