*នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកមុខកំពូល


*នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកមុខកំពូល ក្រោមអធិបតីភាព​របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល​ ​ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ម​ន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្រុមប្រឹក្សាឃុំ មេភូមិ​ និងប្រជាពល​រដ្ឋ​ក្នុងស្រុក ប្រមាណជាង​ ៥០០​ នាក់។
​+ក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋក៏បានលើកឡើងជាសំណួរ​ សំណូមពរ​ កង្វល់​ តាមរយៈការសរសេរជាលាយល័ក្សអក្សរ​មកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងអគារសាលារៀន,​ ផ្លូវ,​ បង្គោលអគ្គិសនីមិនមានរបៀបរៀបរយ,​ អគ្គីសនីដាច់ញឹកញាប់,​ សំណូមពរដាក់ភ្លើងស្តុបនៅមុខវត្តចាស់,​ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ,​ សំណូមពរបង្កើតរោងចក្រដើម្បីប្រជាពលរដ្ឋមានការងារធ្វើ,​ បញ្ហាបាក់ច្រាំងទន្លេ,​ លូបង្ហូរទឹកចេញពីភូមិ,​ បញ្ហាទឹកហូរស្រកយឺតបណ្តាលអោយការបង្កបង្កើនផលយឺត,​ បង្កាបង្ក្រាបបទល្មើសគ្រឿងញៀន,​ បញ្ចុះតម្លៃសេវាសុខាភិបាល,​ បញ្ចុះតម្លៃប្រេង,​ តម្លើងតម្លៃសត្វ​ និងផលិតផលកសិកម្ម,​ បញ្ចុះតម្លៃទឹក​ ភ្លើង​ អត្រាការប្រាក់,​ បញ្ហាសម្រាម,​ សំណូមពរសុំប័ណ្ណក្រីក្រសម្រាប់ប្រជាពលរដ្ឋមានផ្ទុកមេរោគអេដស៍។ ល។

*ជាទីបញ្ចប់​ ឯ.​ឧ​ អភិបាលបានណែនាំ​ និងផ្តល់ជូននូវ៖​
+​ អាជ្ញាធរមូលដ្ឋាន​ និងកម្លាំងមានសមត្ថកិច្ច​ ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ​ និងទប់ស្កាត់​ បង្ក្រាបបទល្មើសគ្រប់ប្រភេទ
+​ អំពាវនាវប្រជាពលរដ្ឋ​ និងអាជ្ញាធរទាំងអស់​ ត្រូវលើកកម្ពស់បញ្ហាបរិស្ថាន​ អនាម័យ​ និងយកចិត្តទុកដាក់លើបញ្ហាសំរាម
+​ ផ្តល់អគារសាលាឃុំ​ចំនួន ០៣​អគារ​ ដល់ឃុំរកាកោង១ ​ឃុំព្រែកដំបង និងឃុំព្រែកអញ្ចាញ
+​ ផ្តល់ភ្លើងបំភ្លឺ​តាមផ្លូវលេខ៦​ ចំនួន​ ៤០​ បង្គោល​ និងថ្លៃអគ្គិសនី​ ចំណុចផ្លូវកោងឃុំរកាកោង​ អនុវត្តឆ្នាំ២០១៨
+​ ផ្តល់អគារសាលារៀនមួយខ្នង​ ៥​ បន្ទប់​ ដល់សាលាបឋមសិក្សាព្រែកដំបង​
+​ ផ្តល់ម៉ូតូZoomer X មួយគ្រឿងដល់សិស្សថ្នាក់ទី១២​ ដែលទទួលបាននិទ្ទេសA​ ចំនួន​ ០១​ រូប​ មកពីវិទ្យាល័យសេរីមង្គល ក្នុងស្រុកមុខកំពូល​ សម្រាប់ការ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​២១​ ខែ​សី​​ហា ​​ឆ្នាំ​២០១៧
+​ ដោយឡែកបញ្ហាទាំងឡាយណា​ ដែលពុំអាចដោះស្រាយនៅនឹងន្លែងបាន​ ឯកឧត្តមគណៈ​អធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ​ និងធ្វើការឆ្លើយ​តប និងដោះស្រាយជូនទៅតាម​លទ្ធភាព​ និង​ផែនការជាក់​លាក់​៕
24177174_546363165718614_5175047295328244344_n 24294264_546363089051955_8541688028190361395_n 24294295_546363289051935_711327762329898627_n 24775239_546362929051971_3267006217205162772_n