នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល មានរៀបចំមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨~២ ធ្នូ ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណក្សខេត្ត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុុភូមិកម្ពុជាខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួម មាន ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត លោក លោកស្រីសមាជិក សមាជិកា យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ សរុបចំនួន ៥០០ នាក់។