ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ត​ កណ្តាល​ រួមជាមួយ​ ឯកឧត្តម​ កែវ​ បេងវឌ្ឍន៍​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកល្វាឯម​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកឃ្លាំង​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង​ ៤៥០០ម៉ែត្រ


នាព្រឹកថ្ងៃទី​ ២៩​ ខែ​ មេសា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ត​ កណ្តាល​ រួមជាមួយ​ ឯកឧត្តម​ កែវ​ បេងវឌ្ឍន៍​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកល្វាឯម​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកឃ្លាំង​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង​ ៤៥០០ម៉ែត្រ​ ស្ថិតនៅក្នុងឃុំទឹកឃ្លាំង​ ស្រុកល្វាឯម​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ អភិបាលស្រុក​ មន្ត្រីជំនាញ​ជុំវិញ​ស្រុក​ ក្រុមប្រឹក្សាឃុំ​ មន្ត្រីភូមិ​ និងប្រជាពលរដ្ឋសរុបចំនួន​ ៥៥០​​ នាក់។
ក្នុងឱកាសនេះដែ​រ​ ឯកឧត្តម​បានផ្តាំផ្ញើ៖
+ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាអត្រានុកូលដ្ឋានផ្សេងៗ ដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់
+សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ បើកបរចេះយល់យោគអធ្យាស្រ័យគ្នាទៅវិញទៅមក។
+ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា គឺការទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀននៅមូលដ្ឋានភូមិ-សង្កាត់ របស់យើង
+ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា គឺការទប់ស្កាត់ការលេងល្បែងស៊ីងសងខុសច្បាប់ផ្សេងៗ​ និងចៀសអោយឆ្ងាយនូវការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ។
+ត្រូវចូលរួមទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ​ ពិសេសបទល្មើសនេសាទ។
ជាទីបញ្ចប់​ ឯកឧត្តមគណៈអធិបតីបានឧបត្ថម្ភ៖
+សម្រាប់រៀបចំកម្មវិធី​ ១​ លានរៀល
+កងកម្លាំងនគរបាលស្រុកថវិកា​ ៥០​ ម៉ឺនរៀល
+កងរាជអាវុធហត្ថស្រុក​ ថវិកា​ ៣០​ ម៉ឺនរៀល​
+តំបន់ប្រតិបត្តិការសឹករង​ ថវិកា​ ២០​ ម៉ឺនរៀល
+សាលាស្រុក​ល្វាឯមថវិកា ៥០​ ម៉ឺនរៀល
+កម្លាំងប្រជាការពារថវិកា​ ៣៦ម៉ឺនរៀល
+ប្រជាពលរដ្ឋចូលរួមចំនួន​ ៥០០​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកា​ ១​ម៉ឺនរៀល​ សរុបអស់ថវិកា​ ៥​ លានរៀល។

29-04-2017 (1) 29-04-2017 (2) 29-04-2017 (3) 29-04-2017 (4)