នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកល្វាឯម បានរៀបចំពីធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈពង្រឹងមូលដ្ឋានឃុំ ក្រូមប្រឹក្សាស្រុក បេក្ខភាពពេញសិទ្ធិនិងបម្រុង ក្រមការងារស្រុកចុះជួយឃុំ ប្រធានសាខាបក្សភូមិ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តាញស្ត្រីឃុំ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៣១៦ នាក់។
*គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេលនេះ ដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកល្វាឯម បានរៀបចំពីធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ
