ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤


*នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកអង្គស្នួល ដែលសមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត, លោក លោកស្រី ប្រធានសាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈកម្មាធិការគណបក្សស្រុក បេក្ខភាពក្រុមប្រឹក្សាឃុំ និងមន្រ្តីគណបក្សឃុំ សរុបចំនួន ១៥៤នាក់។
*គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេលនេះ ដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
*ក្នុងយន្តការគាំទ្រដល់គណបក្សសម្រាប់ការបោះឆ្នោត ឯកឧត្តម បានឧបត្ថម្ភថវិកា សរុប១១៣.៥០០.០០០រៀល៕
18157417_444838999204365_4455001926328765325_n 18157646_444839309204334_3426331546243715976_n 18222176_444839529204312_5510896003740048243_n