នៅទីស្នាក់ការគណបក្សស្រុកពញាឮ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកពញាឮ


*នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុកពញាឮ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកពញាឮ ដែលសមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត, លោក លោកស្រី ប្រធានសាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក បេក្ខភាពក្រុមប្រឹក្សាឃុំ និងមន្ត្រីគណបក្សឃុំសរុបចំនួន ២៩៥នាក់។
*គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេលនេះ ដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
*ឯកឧត្តម បានឧបត្ថម្ភថវិកាដល់គណបក្សស្រុក និងឃុំ សម្រាប់យន្តការគាំទ្រដល់ការបោះឆ្នោត សរុបចំនួន ៩៩.៤៤០.០០០រៀល៕
18157428_444887205866211_6667234626768084028_n 18199264_444885839199681_1514663647424151803_n 18222700_444887095866222_7337319275494071802_n