ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅឋានមានតម្លៃសមរម្យ​ អនុវត្តដោយក្រុមហ៊ុន​ B &BM Development Co.Ltd


នាព្រឹកថ្ងៃទី​ ០១​ ខែឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្ត​ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់លំនៅឋានមានតម្លៃសមរម្យ​ អនុវត្តដោយក្រុមហ៊ុន​ B &BM Development Co.Ltd ក្រោមអធិបតីភាព​ ឯកឧត្តម​ ជា​ សុផារ៉ា​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីកម្ម​ និងសំណង់​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ស្ថិតនៅភូមិស្លែងដីដុះ​ ឃុំព្រែកតាទែន​ ស្រុកពញាឮ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួម៖​ ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិកា​ អគ្គនាយក​ និងប្រតិភូក្រសួងរៀបចំដែនដី​ នគរូបនីកម្ម​ និងសំណង់​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធាំនអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ មន្ត្រីរាជការ​ តំណាងអង្គភាពសង្គមស៊ីវិល​ វិស័យឯកជន​ និងបងប្អូនប្រជាពលរដ្ឋ​ សរុបចំនួន​ ៤០០ នាក់។
គួរបញ្ជាក់ផងដែរថា​ គម្រោងលំនៅឋានមានតម្លៃសមរម្យនៅភូមិស្លែងដីដុះ​ ឃុំព្រែកតាទែន​ ស្រុកពញាឮ​ ខេត្ត​កណ្តាល​ ដែលអនុវត្តដោយក្រុមហ៊ុន​ B &BM Development Co.Ltd នាពេលនេះ​ គឺជាគម្រោងលំនៅឋានតម្លៃសមរម្យទី២​ ដែលអនុវត្តនៅក្នុងទឹកដីខេត្តកណ្តាល​ ក្នុងនោះគម្រោងទី១​ គឺត្រូវបានអនុវត្តនៅក្នុងភូមិទួលក្រសាំង​ ឃុំរកាខ្ពស់​ ស្រុកស្អាង​ អនុវត្តដោយក្រុមហ៊ុន​ Worldbridgeland Co.Ltd។
​ គម្រោងបើកការដ្ឋាននាពេលនេះ អនុវត្តលើផ្ទៃដីទំហំ ៨២២ ១៦០ ម៉ែត្រក្រឡា ដោយសាងសង់លំនៅឋានចំនួន ៥៣៤០ ខ្នង ក្នុងនោះប្រភេទលំនៅឋានទំហំ ៤,១ ម៉ែត្រ គុណនឹង​១៣ ម៉ែត្រ ចំនួន ៨៦៤ ខ្នង និងប្រភេទលំនៅឋានទំហំ ៥,២ ម៉ែត្រ គុណនឹង ៧,១ ម៉ែត្រ ចំនួន ៤៤៧៦ ខ្នង។

01-05-2017 (1) 01-05-2017 (2) 01-05-2017 (3) 01-05-2017 (4)