នារសៀលថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងក្រុងតាខ្មៅបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សមកពីភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកឧកញ៉ា អនុប្រធានគណ:ពង្រឹងមូលដ្ឋានក្រុង លោក លោកស្រី ប្រធាន អនុប្រធានគណៈពង្រឹងមូលដ្ឋានសង្កាត់ ភូមិ គណបក្សសង្កាត់ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ តំណាងគ្រួសារបក្សទាំងបីភូមិ សរុបចំនួន ៩៦០ នាក់។
*គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេលនេះ ដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
ឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងក្រុងតាខ្មៅបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្សមកពីភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
