នាព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល រួមជាមួយ ឯកឧត្តម កែវ បេងវឌ្ឍន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកល្វាឯម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកឃ្លាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង ៤៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលស្រុក មន្ត្រីជំនាញជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រីភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៥៥០ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើ៖
+ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាអត្រានុកូលដ្ឋានផ្សេងៗ ដោយគោរពឲ្យបាននូវពេលវេលា តម្លៃសេវា ទៅតាមការកំណត់របស់ច្បាប់
+សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ បើកបរចេះយល់យោគអធ្យាស្រ័យគ្នាទៅវិញទៅមក។
+ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា គឺការទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀននៅមូលដ្ឋានភូមិ-សង្កាត់ របស់យើង
+ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា គឺការទប់ស្កាត់ការលេងល្បែងស៊ីងសងខុសច្បាប់ផ្សេងៗ និងចៀសអោយឆ្ងាយនូវការប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ។
+ត្រូវចូលរួមទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសនេសាទ។
ជាទីបញ្ចប់ ឯកឧត្តមគណៈអធិបតីបានឧបត្ថម្ភ៖
+សម្រាប់រៀបចំកម្មវិធី ១ លានរៀល
+កងកម្លាំងនគរបាលស្រុកថវិកា ៥០ ម៉ឺនរៀល
+កងរាជអាវុធហត្ថស្រុក ថវិកា ៣០ ម៉ឺនរៀល
+តំបន់ប្រតិបត្តិការសឹករង ថវិកា ២០ ម៉ឺនរៀល
+សាលាស្រុកល្វាឯមថវិកា ៥០ ម៉ឺនរៀល
+កម្លាំងប្រជាការពារថវិកា ៣៦ម៉ឺនរៀល
+ប្រជាពលរដ្ឋចូលរួមចំនួន ៥០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល សរុបអស់ថវិកា ៥ លានរៀល។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល រួមជាមួយ ឯកឧត្តម កែវ បេងវឌ្ឍន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកល្វាឯម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកឃ្លាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវបេតុងប្រវែង ៤៥០០ម៉ែត្រ
