ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តល​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង​ ប្រវែង​ ១០៣៣​ ម៉ែត្រ​ កម្រាស់​ ០.១៥​ម៉ែត្រ​ ក្នុងភូមិព្រែកសំរោង


នារសៀលថ្ងៃទី​ ២៧​ ខែមេសា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្តល​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង​ ប្រវែង​ ១០៣៣​ ម៉ែត្រ​ កម្រាស់​ ០.១៥​ម៉ែត្រ​ ក្នុងភូមិព្រែកសំរោង​ ភូមិថ្មី​ ភូមិថ្មី១​ និងភូមិថ្មី២​ ក្នុងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរជុំវិញខេត្ត​ ក្រុមប្រឹក្សា​ គណៈអភិបាលក្រុង​ ការិយាល័យជុំវិញក្រុង​ និងប្រជាពលរដ្ឋ សរុបចំនួន ៥០០​ នាក់។
គួរបញ្ជក់ផងដែរថា ផ្លូវនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន​មាគ៌ាអភិវឌ្ឍន៍​ ដែលត្រូវចំណាយពេលស្ថាបនា​រយៈពេល​ ២ខែកន្លះ។
ក្នុងឱកាសនេះ ឯកឧត្តមបាន ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ក្នុងក្រុងតាខ្មៅ ក៏ដូចជា ក្រុមប្រឹក្សាសង្កាត់, អ្នកព័ន្ធពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ៖
+​ត្រូវចូលរួមថែរក្សាបរិស្ថានអោយបានល្អប្រសើរ ត្រូវទុកដាក់សម្រាមអោយមានរបៀប ស័ក្តសមជាទីក្រុងស្អាត។​
+ ជៀសវាងនូវការយកចិញ្ចើមផ្លូវសាធារណៈ​មកប្រកបអាជីវកម្ម ដែលធ្វើអោយខូចសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមដងផ្លូវ។​
+សូមរក្សាសណ្តាប់ធ្នាប់លើចិញ្ចើមថ្នល់។
+​ក្រុមហ៊ុនត្រូវអនុវត្តការសាងសង់ផ្លូវនេះ អោយស្របទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស
ក្នុងឱកាសនេះដែរ​ ឯកឧត្តមបានឧបត្ថម្ភ៖
+អ្នកចូលរួមទាំង៥០០ នាក់ ក្នុងម្នាក់ៗទទួលបាន​ថវិកា ១ ម៉ឺនរៀល​។​
+ឧបត្ថម្ភថវិកា​ ៥​ លាន​ សម្រាប់រៀបចំពិធីនេះផងដែរ។

17991174_443404146014517_619592037349569689_n 18118431_443404576014474_624437650215305148_n 18119435_443404232681175_8487588244453116708_n 18157722_443404369347828_5072295285714698898_n