នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តមម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំគ្រប់ឃុំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ឃុំ ការិយាល័យ អង្គភាពជុំវិញស្រុក អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន ២១៣ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានផ្តាំផ្ញើ៖
+ត្រូវបន្តគ្រប់គ្រង និងដោះស្រាយវបបនយោបាយ ជូនមុខអតីតយុទ្ធជននិងមុខសញ្ញាផ្សេងៗទៀតអោយបានទាន់ពេលវេលា។
+សមាគមអតីតយុទ្ធជនខេត្ត ត្រូវបន្តជំរុញសកម្មភាពសមាគមអតីតយុទ្ធជន ជាពិសេសបន្តដោះស្រាយប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអោយបានទាន់ពេលវេលា។
+អោយគ្រប់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍនិងសប្បុរសជននានា បន្តជួយឲបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនបន្តទៀត។
+ បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវបន្តប្រកាន់ខ្ជាប់នូវវីរៈភាពអង់អាចក្លាហានស័ក្តិសម ជាកុលបុត្រដ៏ឆ្នើមរបស់ជាតិមាតុភូមិ។
ជាទីបញ្ចប់ ឯកឧត្តមបានឧបទ្ថម្ភដល់អតីតយុទ្ធជន និងគ្រួសារពលី មរណៈ ចំនួន ២១៣ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ ម៉ឺនរៀល សរុបអស់ថវិកា ១០ ៦៥០ ០០០រៀល។
ឯកឧត្តមម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧- ២១ មិថុនា ២០១៧ នៅស្រុកមុខកំពូល
