នៅវត្តជ័យមង្គល ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ មានរៀបចំ​ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន​ ៤​ ភូមិ គឺភូមិជ័យឧត្តម​,​ ភូមិជ័យឧត្តម២,​ ភូមិព្រែកតាកែវ,​ ភូមិព្រែកតាកែវ២​ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​


*​នារសៀលថ្ងៃទី២៦ ខែមេសា​ ឆ្នាំ២០១៧​ នៅវត្តជ័យមង្គល ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ មានរៀបចំ​ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ចំនួន​ ៤​ ភូមិ គឺភូមិជ័យឧត្តម​,​ ភូមិជ័យឧត្តម២,​ ភូមិព្រែកតាកែវ,​ ភូមិព្រែកតាកែវ២​ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និង​ ង៉ោ​ សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាក្រសួងយុត្តិធម៌​ និងជាប្រធានគណៈពង្រឹងមូលឃុំសំរោងធំ​ និងឃុំគគីរធំ។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ,​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត,​ ក្រុមការងារគណពង្រឹងស្រុក,​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត,​ ក្រុមប្រឹក្សា​ និងគណៈអភិបាលស្រុក​,​ កងកម្លាំងទាំងបីថ្នាក់ខេត្ត​ និងស្រុក,​ ក្រុមប្រឹក្សាឃុំ​,​ មន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត​ និងថ្នាក់ស្រុក​​ និងប្រជាពលរដ្ឋដែលអញ្ជើញមកពីភូមិទាំងបួនខាងលើប្រមាណ​ ៩០៩ នាក់។
*ជាទីបញ្ចប់​ ឯកឧត្តមអភិបាល បានផ្តល់​ និងឧបត្ថម្ភ​៖​
+​ ប្រគេនបច្ច័យចំនួន​ ៣៥០០​ ដុល្លារ​ ដល់វត្តជ័យមង្គល​ សម្រាប់សងថ្លៃជាងសាងសង់សមិទ្ធផលនានាក្នុងវត្ត
+​ ឧបត្ថម្ភដល់អ្នកចូលរួមចំនួន​ ៩០៩​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ២​ មុឺនរៀល​ សរុបចំនួន​ ១៨​ ១៨០​ ០០០​ រៀល។​
18010195_442865239401741_6766888887150316153_n 18056690_442864712735127_2691754019517301119_n 18056823_442864482735150_7461696330852708848_n 18119145_442864906068441_8860353674270572832_n 18157990_442865009401764_6197053286115038648_n