លោក សុខ ឥសាន បានលើកឡើងថា មានអង្គការសង្គមស៊ីវិលមួយចំនួនបាន យល់ច្រឡំថាគណបក្សប្រជាជនកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយ ច្រើន លើសលុបលើគណបក្សដទៃ ដែលជាការព្រួយបារម្ភ ពីការមិនស្មើរភាពក្នុងការឃោសនានយោបាយ ។


 
sok eysan
 
លោក សុខ ឥសាន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា?
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា
មានអង្គការសង្គមស៊ីវិលមួយចំនួនបាន យល់ច្រឡំថាគណបក្សប្រជាជនកម្ពុជា មានប្រព័ន្ធផ្សព្វផ្សាយ ច្រើន លើសលុបលើគណបក្សដទៃ ដែលជាការព្រួយបារម្ភ ពីការមិនស្មើរភាពក្នុងការឃោសនានយោបាយ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក សុខ ឥសាន បានគូសបញ្ជាក់ថា ៖
-មិនគួរអង្គការសង្គមស៊ីវិលព្រួយបារម្ភទេ ពីព្រោះ មិនមែនជាដៃគូប្រកួតប្រជែងនយោបាយ ឯណា ។
– គណបក្សប្រជាជនកម្ពុជា គ្មានប្រព័ន្ធផ្សព្វផ្សាយទេ ។ ការនិយាយថា គណបក្សប្រជាជនកម្ពុជាមានប្រពន្ធផ្សព្វផ្សាយច្រើននោះគឺជាការយល់ច្រឡំទាំងស្រុង ឬក៏អាចថាជាការបំផ្លើសផង ។
– បណ្តាស្ថានីយ៏ វិទ្យុ និងទូរទស្សន៏ ដែលមានសព្វថ្ងៃ គឺជារបស់ក្រុមហ៊ុនឯកជន រកស៊ីជាឯកជន ។
– ការផ្សាយប្រចាំថ្ងៃ គឺជាព័ត៌មានដែលទាក់ទងនឹងសមិទ្ធផលសង្គមជាតិជារឿងធម្មតា។
– ការផ្សាយពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ជាសន្តានចិត្តរបស់ម្ចាស់ស្ថានីយ៍ ដែលជាសមាជិកគណបក្ស ឬគាំទ្រគណបក្ស តែត្រូវគោរពច្បាប់និង គោលការណ៍របស់ គជប ។
-គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលគ្មានគោលការណ៍ណែនាំ ឬ ចាប់បង្ខំឱ្យផ្សាយឱ្យគណបក្សប្រជាជនកម្ពុជាទេ ។
ចាប់ពីពេលនេះតទៅសូមកុំយល់ច្រឡំទៀត៕