នៅសាលាខេត្តកណ្តាលមានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ


នារសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ នៅសាលាខេត្តកណ្តាលមានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ទ និងកម្មការ កម្មការិនីសរុបចំនួន ១០០០ នាក់។
*គោលបំណងក្នុងការរៀបចំពិធីនេះឡើង ដើម្បីរំលឹកឡើងវិញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ចលនាកម្មករអន្តរជាតិ ដែលបានធ្វើការទាមទារសិទ្ធិសេរីភាព និងស្ថានភាពរស់នៅរបស់កម្មករ និយោជិត ឱ្យមានកាន់តែប្រសើរឡើង។
*ឯកឧត្តម មានមតិផ្តាំផ្ញើដូចខាងក្រោម៖
-ត្រូវខិតខំ និងពង្រឹងសមត្ថភាពជំនាញ និងចំណេះដឹងបន្ថែមទៀត ដើម្បីដណ្តើមការងារបានកាន់តែច្រើន
– និយោជក និងនិយោជិតត្រូវរស់នៅដោយសន្តិភាព ពេលមានបញ្ហា ត្រូវដោះស្រាយតាមនីតិវិធីច្បាប់ ពិសេសច្បាប់ស្តីពីការងារ
*ក្នុងឱកាសនេះដែរ ឯកឧត្តមបានឧបត្ថម្ភ ដល់កម្មករ កម្មការិនី ចំនួន ១.០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងថវិកា ៣ម៉ឺន រៀល៕

18034053_441407549547510_7886572661868489021_n 18034153_441408732880725_7399828312846026136_n 18034170_441406649547600_1496375698459407599_n 18056713_441407766214155_2690997220079179135_n 18057201_441406489547616_585239130573746444_n