នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ឯកឧត្តម ទេព ងន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ម៉ៅ ភិរុណ


*នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ឯកឧត្តម ទេព ងន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ព្រឹទ្ធសភា រួមជាមួយឯកឧត្តម ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្នុងស្រុកកៀនស្វាយ ដែលសមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត, លោក លោកស្រី ប្រធានសាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុក ឃុំ គណៈកម្មាធិការបក្សស្រុក បេក្ខភាពក្រុមប្រឹក្សាឃុំ និងមន្រ្តីគណបក្សស្រុក សរុបចំនួន ១៨៤នាក់។
*គោលបំណងក្នុងពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងត្រៀមលក្ខណៈពីពេលនេះ ដល់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
*ក្នុងយន្តការគាំទ្រដល់គណបក្សសម្រាប់ការបោះឆ្នោត ឯកឧត្តម ទេព ងន បានឧបត្ថម្ភថវិកាសរុបចំនួន ២០.៦៨០.០០០រៀល និងឯកឧត្តម ម៉ៅ ភិរុណ បានឧបត្ថម្ភថវិកា ៨៤.៨៨០.០០០រៀល៕

17991147_440824809605784_841677804998929986_n 18033963_440824476272484_142743299716454839_n 18034336_440824562939142_7193191289796618616_n 18057209_440824512939147_1373559484100784702_n