​ នៅសាលាឃុំសំរោងធំ ស្រុកកៀនស្វាយ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និងឯកឧត្តម​​ ង៉ោ​ សុវណ្ណ​


*​នាព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៧​ នៅសាលាឃុំសំរោងធំ ស្រុកកៀនស្វាយ បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និងឯកឧត្តម​​ ង៉ោ​ សុវណ្ណ​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ រដ្ឋលេខាក្រសួងយុត្តិធម៌​ និងជាប្រធានគណៈពង្រឹងមូលឃុំសំរោងធំ​ និងឃុំគគីរធំ។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ,​ ឯកឧត្តម​ លោកជំទាវ​អភិបាលរងខេត្ត,​ ក្រុមការងារគណពង្រឹងស្រុក,​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ ជុំវិញខេត្ត,​ ក្រុមប្រឹក្សា​ និងគណៈអភិបាលស្រុក​,​ កងកម្លាំងទាំងបីថ្នាក់ខេត្ត​ និងស្រុក,​ ក្រុមប្រឹក្សាឃុំ​,​ មន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត​ និងថ្នាក់ស្រុក​​ និងប្រជាពលរដ្ឋដែលអញ្ជើញមកពីភូមិទាំងបួនប្រមាណ​ ៩០៧ នាក់។
*ជាទីបញ្ចប់​ ឯកឧត្តមអភិបាល បានផ្តល់​ និងឧបត្ថម្ភ​៖​
​ +​ ផ្តល់អគារសាលាឃុំថ្មីមួយអគារ​ទំហំ ១០​ ម​ ​ x១៤,៦០​ ម​ និងបន្ទប់ទឹក​ ២​ ដល់ឃុំសំរោងធំ​ (អនុវត្តក្នុងឆ្នាំ២០១៧)
​ +​ ផ្លូវបេតុង​ ប្រវែង​ ៣​ ០០០​ ម៉ែត្រ​ ដល់ឃុំសំរោងធំ​ ប្រើប្រាស់ថវិកាគុណប្រយោជន៍ឆ្នាំ២០១៨​
​ +​ អ្នកចូលរួមចំនួន​ ៩០៧​ នាក់​ ក្នងម្នាក់ៗទទួលបានថវិកាចំនួន​ ២​ មុឺនរៀល។​

18010263_440125419675723_5093673821472722972_n 18010670_440124149675850_2455337223433931352_n 18010801_440124523009146_8630156133037205688_n 18033413_440124066342525_4600422892296974441_n