ឯ.ឧ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគគីរធំ (វត្តចាស់) ឃុំគគីរធំ ស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពី ឯ.ឧ ង៉ោ សុវណ្ណ ប្រធានគណៈព/រឃុំគគីរធំ និង ឯ.ឧ ជាវ តាយ អភិបាលខេត្តរង តំណាង ឯ.ឧ អភិបាលខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួមមាន ៖ ឯ.ឧ លោកជំទាវប្រតិភូអមដំណើរ-ក្រុមប្រឹក្សា/គណៈអភិបាលស្រុក-មន្ត្រីការិយាល័យ/អង្គភាពជុំវិញស្រុក-ប្រធានក្រុមប្រឹក្សាឃុំគ្រប់ឃុំ និងក្រុមប្រឹក្សាឃុំគគីរធំ- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ កាកបាទក្រហម យុវជន ស.ស.យ.ក – យាយជី តាជី និងប្រជាពលរដ្ឋ សរុបចំនួន ១.៥៣៨ នាក់ ស្រី ៦៣៧ នាក់ ។
ក្នុងពិធីនេះ ឯ.ឧ គណៈអធិបតី បានប្រគេន និងឧបត្ថម្ភ ៖
*ថវិកាដល់វត្ត ចំនួន ៤០.០០០.០០០៛ ។
*មន្ត្រីសាលាស្រុក និងលោកគ្រូ អ្នកគ្រូ១៣៧នាក់ ម្នាក់ៗ ២០.០០០៛ និងសារុង១។
*យាយជី តាជី ១៥០ នាក់ ម្នាក់ៗ១០.០០០៛ និងកំណាត់ស១ដុំ ។
*យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក សរុប ១៥០ នាក់ ម្នាក់ៗ ១០.០០០៛ ។
*ប្រជាពលរដ្ឋ ១.១០១ នាក់ ម្នាក់ៗ ១០.០០០៛ និងសារុង១។
*សាលាស្រុកកៀនស្វាយ ១.០០០.០០០៛, សាលាឃុំគគីរធំ ៥០០.០០០៛ ។
*កម្លាំងប៉ូលីស ៥០០.០០០៛ កម្លាំងប៉េអឹម ៥០០.០០០៛ ផ្នែកសឹករង ២០០.០០០៛ ពេទ្យ ៤០០.០០០៛ ការជួលរោង កៅអី ២.៦៨០.០០០៛ ។
*កុំព្យូទ័រ ៣គ្រឿង ព្រីនធឺរ ៣គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១ គ្រឿង ដល់គណបក្សស្រុក
សរុបការចំណាយ ៦២.៥៣០.០០០៛ សារុង ១.២៣៨ និងក្រណាត់ស ១៥០ដុំ ។