ឯ.ឧ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគគីរធំ


ឯ.ឧ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគគីរធំ (វត្តចាស់) ឃុំគគីរធំ ស្រុកកៀនស្វាយ ដោយមានការអញ្ជើញចូលរួមពី ឯ.ឧ ង៉ោ សុវណ្ណ ប្រធានគណៈព/រឃុំគគីរធំ និង ឯ.ឧ ជាវ តាយ អភិបាលខេត្តរង តំណាង ឯ.ឧ អភិបាលខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួមមាន ៖ ឯ.ឧ លោកជំទាវប្រតិភូអមដំណើរ-ក្រុមប្រឹក្សា/គណៈអភិបាលស្រុក-មន្ត្រីការិយាល័យ/អង្គភាពជុំវិញស្រុក-ប្រធានក្រុមប្រឹក្សាឃុំគ្រប់ឃុំ និងក្រុមប្រឹក្សាឃុំគគីរធំ- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ កាកបាទក្រហម យុវជន ស.ស.យ.ក – យាយជី តាជី និងប្រជាពលរដ្ឋ សរុបចំនួន ១.៥៣៨ នាក់ ស្រី ៦៣៧ នាក់ ។
ក្នុងពិធីនេះ ឯ.ឧ គណៈអធិបតី បានប្រគេន និងឧបត្ថម្ភ ៖
*ថវិកាដល់វត្ត ចំនួន ៤០.០០០.០០០៛ ។
*មន្ត្រីសាលាស្រុក និងលោកគ្រូ អ្នកគ្រូ១៣៧នាក់ ម្នាក់ៗ ២០.០០០៛ និងសារុង១។
*យាយជី តាជី ១៥០ នាក់ ម្នាក់ៗ១០.០០០៛ និងកំណាត់ស១ដុំ ។
*យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក សរុប ១៥០ នាក់ ម្នាក់ៗ ១០.០០០៛ ។
*ប្រជាពលរដ្ឋ ១.១០១ នាក់ ម្នាក់ៗ ១០.០០០៛ និងសារុង១។
*សាលាស្រុកកៀនស្វាយ ១.០០០.០០០៛, សាលាឃុំគគីរធំ ៥០០.០០០៛ ។
*កម្លាំងប៉ូលីស ៥០០.០០០៛ កម្លាំងប៉េអឹម ៥០០.០០០៛ ផ្នែកសឹករង ២០០.០០០៛ ពេទ្យ ៤០០.០០០៛ ការជួលរោង កៅអី ២.៦៨០.០០០៛ ។
*កុំព្យូទ័រ ៣គ្រឿង ព្រីនធឺរ ៣គ្រឿង ម៉ាស៊ីនហ្វូតូកូពី ១ គ្រឿង ដល់គណបក្សស្រុក
សរុបការចំណាយ ៦២.៥៣០.០០០៛ សារុង ១.២៣៨ និងក្រណាត់ស ១៥០ដុំ ។
 
WhatsApp Image 2017-03-20 at 5.18.55 PM WhatsApp Image 2017-03-20 at 5.18.57 PM WhatsApp Image 2017-03-20 at 5.19.02 PM WhatsApp Image 2017-03-20 at 5.19.09 PM WhatsApp Image 2017-03-20 at 5.19.15 PM WhatsApp Image 2017-03-20 at 5.19.18 PM