ឯកឧត្តម សុខ ឥសាន ៖ មេដឹកនាំគណៈបក្សប្រឆាំង តែងតែពោលថា មិនយកខ្មែរណាធ្វេីជាសត្រូវ ទេ ។ ក្នុងការអនុវត្តជាក់ស្តែង តេីទ្រិស្តីនិយាយ និងការធ្វេី តេីដូចគ្នា ស្របគ្នាប្ញុ ទេ?


Sok-Esan-30-1-2017-3

ឯកឧត្តម សុខ ឥសាន ៖ មេដឹកនាំគណៈបក្សប្រឆាំង តែងតែពោលថា មិនយកខ្មែរណាធ្វេីជាសត្រូវ ទេ ។ ក្នុងការអនុវត្តជាក់ស្តែង តេីទ្រិស្តីនិយាយ និងការធ្វេី តេីដូចគ្នា ស្របគ្នាប្ញុ ទេ?
គេនៅចាំមិនភ្លេចទេ រាល់ការនិយាយរបស់មេដឹកនាំគណៈបក្សប្រឆាំងគឺពោរពេញទៅដោយសារជាតិពិសពុលជាទីបំផុត ចាត់ទុកប្រជាពលរដ្ឋដែលមិនមែនជាសមាជិកខ្លួន ប្ញុក៏សមាជិកខ្លួនឯង តែមិនគាំទ្រជំហរខ្លួន ថាជាជនជាតិដទៃ ជាពិសេសគឺជនជាតិយួនតែម្តង ជាជនក្បត់ជាតិ ក្បត់បក្ស ជាមនុស្សក្បាលយួន ខ្លួនខ្មែរ ខ្ញុំកញ្ជះយួន ធ្វេីការដេីម្បីយួន ជាអាយ៉ងយួន ។ ជាក់ស្តែង មានឧទាហរណ៏ដូចខាងក្រោមនេះ ះ
– ចោទគណៈបក្សប្រជាជនកម្ពុជា ជាគណៈបក្ស យួនបង្កេីត ។
-ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ជាអាយ៉ងយួន ធ្វេីការបំរេីយួន ។
– ចោទសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការដូចហ្វាសីុសអុីតាលី ។
– ចោទ សម្តេចតេជោ ហ៊ុន សែន សម្តេចចក្រី ហេង សំរិន ថាបានធ្វេីឲ្យប្រជាជនស្លាប់តាមរយៈផែនការ ក៥ ។
– ចោទថ្នាក់ដឹកនាំកណៈបក្សប្រជាជនកម្ពុជា ថាបានបង្កេីតតុលាការកាត់ទោស សម្តេចព្រះន សីហនុប្រហារជីវិត ពីបទក្បត់ជាតិ ។
– ចោទគណៈបក្សប្រជាជនកម្ពុជា ថាបានចុះហត្ថលេខារំលាយខ្សែរបន្ទាត់ព្រំដែនកម្ពុជស វៀតណាម ។
– ចោទថារាជរដ្ឋាភិបាលកម្ពុជា ប្រេីប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែន កម្ពុជា វៀតណាម ធ្វេីឲ្យបាត់បង់ដីអស់រាប់មឺុន គម ២ ។
– ចោទគណៈបក្សប្រជាជនកម្ពុជា ថាលួចសន្លឹកឆ្នោត ។
– ចោទរាជរដ្ឋាភិបាលកម្ពុជា ថាអនុវត្តនយោបាយ យកយុវជន យុវនារីកូនចៅប្រជាជន ទៅធ្វេីខ្ញុំគេនៅបរទេស ។
– ចោទរាជរដ្ឋាភិបាលកម្ពុជាថា ធ្វេីឲ្យបាត់បង់ កោះត្រល់ និងដែនសមុទ្ររាប់មឺុនគម២់។
– ។ល។ និង ។ ល។
ដែលការចោទទាំងអស់នេះ សុទ្ធតែជារឿងមិនពិត ជារឿងមួលបង្កាច់ បំភ្លៃការពិត ដេីម្បីភូតកុហក់ប្រជាជន កេងចំណេញយកការភូតកុហក់របស់ខ្លួនធ្វេីជាគុណសម្បត្តិរបស់ខ្លួន ក្នុងមហិច្ឆតាចង់បានអំណាច ។ នេះជាឧបាយកលពិសពុល របស់មេដឹកនាំបក្សប្រឆាំង ។ ដេីម្បីបិទបាំងឧបាយកលពិសពុលនេះ គេពាក្យសំដីល្អ សុទ្ធតែស្រទ្បាញ់ជាតិ ស្រទ្បាញ់ប្រជាជន និងចង់បានការបង្រួបបង្រួមជាតិ មិនយកខ្មែរណាធ្វេីជាសត្រូវ ។ ការនិយាយរបស់មេដឹកនាំគណៈបក្សប្រឆាំង មិនទៀងទាត់ បាតដៃខ្នងដៃ ខ្វះការទទួលខុសត្រូវ ហេីយមិនចេះខ្មាស់គេទៀត មុខក្រាស់រកអ្វីប្រៀបគ្មាន រកអ្នកណាមកប្រៀបគ្មាន ដែលមិនអាចឲ្យគណៈបក្សប្រជាជនកម្ពុជា ក៏ ដូចជាបហរជាជនទូទៅមិនអាចជឿទុកចិត្តបានជាដាច់ខាត

នេះជានយោបាយក្រទ្បិចក្រទ្បុច ដែលមិនកែប្រែរបស់ មេដឹកនាំបក្សប្រឆាំង ហេីយបានក្លាយទៅជាវប្បធ៌មរបស់គណៈបក្សប្រឆាំង ទៅហេីយ ។