ឯកឧត្តម សុខ ឥសាន៖ កុំបៀមឈាម ព្រុសដាក់គេ


Sok-Eisan-7-2-2017-1

ឯកឧត្តម សុខ ឥសាន៖ កុំបៀមឈាម ព្រុសដាក់គេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ច្បាប់ស្តីពីគណបក្សនយោបាយកំពុងត្រូវបានក្រុមអ្នកច្បាប់សិក្សា និងពិនិត្យធ្វើវិសោធនកម្ម ដើម្បីឲ្យស្របតាមសភាពការណ៏ថ្មីនៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម កម្ពុជាបច្ចុប្បន្ន ។
ឯកឧត្តម បានបន្តថា ខណៈដែលច្បាប់នេះកំពុងត្រូវបានពិនិត្យ ស្រាប់តែមានឥស្សរជនម្នាក់ នៅក្នុង គ.ជ.ប បានប្រកាសថា គាត់នឹងលាឈប់ពីតំណែងដោយមិនស្តាយស្រណោះ បើសិនជា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយគណបក្សប្រជាជនកម្ពុជានោះ ។ គួរឲ្យសោកស្តាយណាស់ចំពោះពាក្យសំដីដែលខ្វះការយល់ដឹង ដែលមិនទាន់អីផង ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាទៅហើយ ថាជាអ្នករំលាយគណបក្សផ្សេងទៅវិញ ។
ឯកឧត្តម បានបន្តទៀតថា តាមការពិត គណបក្សប្រជាជនកម្ពជាមិនមានសិទ្ធិរំលាយគណបក្សណាទេ ។ បើសិនជាលោកអសមត្ថភាពធ្វើការមិនកើត លោកមានសិទ្ធិលាឈប់ពីការងារដោយផ្ទាល់ខ្លួន មិនចាំបាច់ឆ្លៀតដាក់កំហុសលើអ្នកដទៃធ្វើអី ? សូមចាំថា មានតែច្បាប់ទេដែលមានសិទ្ធិរំលាយគណបក្សនយោបាយ បើសិនជាគណបក្សនោះប្រព្រឹត្តល្មើសច្បាប់ ប្ញុរំលាភច្បាប់ ជាពិសេសនីពេលច្បាប់នោះត្រូវបា នស្ថាប័ននីតិបញត្តិអនុម័តរួច ហើយមានព្រះរាជក្រមប្រកាសឲ្យប្រើជាផ្លូវការ ។
ខាងលើនេះគ្រាន់តែជាការពន្យល់ ឥស្សរជន ដែលយល់ច្បាប់ហើយធ្វើជាមិនយល់ឲ្យយល់ កុំអាងស្អីឆ្លៀតដាក់កំហុសលើអ្នកដទៃដោយគ្មានការពិចារណា នោះ ។