ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ជាមួយប្រធាន-អនុប្រធានប្រចាំការគណបក្សស្រុក២


ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ជាមួយប្រធាន-អនុប្រធានប្រចាំការគណបក្សស្រុក២ រួមមាន : ស្រុកល្វាឯម និងស្រុកស្អាង ដោយមានការចូលរួមពី ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្ស.ឯឧ គឹម ស្រេង ឯឧ ខឹម ចន្ទគីរី (សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត),លោកប្រធាន-អនុប្រធានមន្ទីរបក្សខេត្ត និងមន្ត្រីមន្ទីរបក្សសំខាន់ៗ សរុបវត្តមាន ១៥នាក់ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ ដោយផ្អែកលើលទ្ធផលនៃការរាប់សន្លឹកឆ្នោតស្ទាបស្ទង់ ក្នុងសន្និបាត កន្លងមក ។ កិច្ចប្រជុំ បាននិងកំពុងប្រព្រិត្តទៅ នាព្រឹក ថ្ងៃទី៨មករា នេះ នៅសាលប្រជុំមន្ទីរបក្សខេត្ត ៕
សូមបញ្ជាក់ថា : ខេត្តកណ្តាលមាន១០ស្រុកនិង១ក្រុង ចែកជា១២៧ឃុំ-សង្កាត់។ កិច្ចប្រជុំពិនិត្យ ពិភាក្សាមានខ្លឹមសារដូចខាងលើ (គិតទាំងលើកនេះ) បានចប់សព្វគ្រប់ស្រុក-ក្រុង ហើយ ៕
WhatsApp Image 2017-02-08 at 9.30.11 AM WhatsApp Image 2017-02-08 at 9.30.12 AM WhatsApp Image 2017-02-08 at 9.30.16 AM WhatsApp Image 2017-02-08 at 9.30.23 AM WhatsApp Image 2017-02-08 at 9.30.36 AM