ឯកឧត្តម សុខ ឥសាន បទវិភាគ៖ ចង់បាន ជានាជាតិ បង្រួបបង្រួមជាតិ និង ឯកភាពជាតិ


Sok-Esan-30-1-2017-1

ឯកឧត្តម សុខ ឥសាន បទវិភាគ៖ ចង់បាន ជានាជាតិ បង្រួបបង្រួមជាតិ និង ឯកភាពជាតិ 

ដោយផ្អែកលេីឧត្តមគតិដ៏ឧត្តុង្គឧត្តមនេះហេីយ បានជា ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា បានផ្តួចផ្តេីមដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិនាឆ្នាំ១៩៨៧ បង្កេីតទ្បេីងនូវការចរចា សីហនុ – ហ៊ុន សែន រហូតដល់សំរេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣តុលា១៩៩១ ដែលជាបុព្វបទឈានទៅរៀបចំការបោះឆ្នោតសកលលេីកទី១ នាឆ្នាំ១៩៩៣ បង្កេីតបាននូវរដ្ឋធម្មនុញថ្មីមួយ នៃព្រះរាជាណាចក្រកម្ពុជា បេីកទ្បេីងនូវទំព័រប្រវត្តិសាស្ត្រថ្មីសំរាប់កម្ពុជា ដោយអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ។
ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា នៅបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដេីម្បីបញ្ចប់ជីវិតអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមប៉ុលពត នាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ ដែលមិនធ្លាប់មានតាំងពីច្រេីនឆ្នាំមកហេីយ ធ្វេីឲ្យមានការឯកភាពជាតិ ការស្រុះស្រួលជាតិ រួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញតែមួយ ស្តារនិងកសាង អភិវឌ្ឈន៏ប្រទេសរីកចំរេីនជឿនលឿនរហូតដល់បច្ចុប្បន្ននេះ ។ ទាំងជាមនុញផលដែលកេីតទ្បេីងពីមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា ដែលមិនមានគណៈបក្សនយោបាយណា អាចប្រៀបផ្ទឹមបានទ្បេីយ ។
ការប្រកូកប្រកាសរបស់អ្នកនយោបាយមួយចំនួន ដែលថាចង់បានការជានាជាតិ ការឯកភាពជាតិ គឺគ្រាន់តែជាបន្ទរនិងការដេីរតាមលំអាននៃនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ។ ការប្រកូកប្រកាសរបស់អ្នកនយោបាយឬាំងនោះ គូសបញ្ជាក់កាន់តែច្បាស់ថែមទៀតនូវភាពត្រឹមត្រូវនៃមា៌គានយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាល ជាក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ ។
ជយោ ! គណៈបក្សប្រជាជនកម្ពុជា ។