គណបក្សនយោបាយ ចំនួន២ គាំទ្រ សម្តេចតេជោ ហ៊ុន សែន ស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពី​គណបក្សនយោបាយ


គណបក្សនយោបាយ ចំនួន២ គាំទ្រ សម្តេចតេជោ ហ៊ុន សែន ស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពី​គណបក្សនយោបាយ

Political-Party-7-2-2017-1
លោក ញឹក ប៊ុន ឆៃ ប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​គាំទ្រ នូវ​គំនិត​ផ្តួចផ្តើម​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ស្នើ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​អ្នក​មានទោស មិនអាច​ធ្វើជា​ប្រធាន អនុប្រធាន គណបក្ស នយោបាយ បានទេ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ និង​អាច​រលាយ​គណបក្ស ថែម​ទៀតផង​។​
​          លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស ខ្មែរ​រួបរួម​ជាតិ បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ នេះ​ថា នៅ​កម្ពុជា គួរតែមាន​ច្បាប់​នេះ គឺ​អ្នក​ដែលមាន​ទោស មិនអាច​ធ្វើជា​ប្រធាន និង​អនុប្រធាន គណបក្ស​បានទេ ហើយ​នៅ​ប្រទេស​ថៃ ក៏មាន​ច្បាប់​នេះដែរ​។
​លោក​បាន​លើកឡើងថា កន្លងមក លោក​ក៏​ធ្លាប់​ទាមទារ ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះដែរ គឺ​បើសិន​ជាមាន គណបក្ស​ណាមួយ រំលោភ​ទៅលើ ច្បាប់បោះឆ្នោត​។ បើ​មានច្បាប់​នេះ ប្រហែលជា​អាចធ្វើ​ឲ្យ អ្នក​ដែល​ចង់​ប្រព្រឹត្ត​ខុស ប្រយ័ត្នប្រយែង មិន​ធ្វើ​ឲ្យ​ខុស និង​គួរតែ​អនុវត្ត ច្បាប់​នឹង​ឲ្យ​បាន​តឹងរឹង ដើម្បី​កុំ​ឲ្យ​អ្នកប្រព្រឹត្ត​ខុស ចេះតែ​រួចខ្លួន​។
​លោក​បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់ មិនបាន​ល្អ ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អ្វី ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​សម្រាប់​លោក គឺ​លោក​គាំទ្រ​ចំពោះ ការដាក់ទោសទណ្ឌ អ្នក​ដែល​ធ្វើ​ផ្ទុយ​នឹង​ច្បាប់ បោះឆ្នោត​របស់​យើង​។ នៅពេលដែល​ច្បាប់ ចេញមក​ហើយ កាលណា​តម្រូវ​ថា មេបក្ស មិនត្រូវ​មានទោស ប៉ុន្តែ​បើ​យើង មានទោស​មិនអាច ទៅ​ដឹកនាំ​គណបក្ស​បានទេ​។​
 
Political-Party-7-2-2017-2
ចំណែក​លោកស្រី ឡាក់ សុភាព ប្រធាន​គណបក្ស​ខ្មែរ​សាមគ្គី បាន​មានប្រសាសន៍ថា លោកស្រី គាំទ្រ ចំពោះ​ផ្លូវច្បាប់ និង​គាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកស្រី សុំ​ឲ្យ​ច្បាប់​អនុវត្តតាម​នីតិវិធី និង​សូម​ឲ្យ​អនុវត្ត​ច្បាប់ ឲ្យ​បាន​ម៉ឹងម៉ាត់ កុំ​ឲ្យ​បុគ្គល ដែលមាន​កំហុសឆ្គង ធ្វើជា​ប្រធាន អនុប្រធាន​គណបក្ស​។
លោកស្រី បាន​លើកឡើងថា បញ្ហា​ផ្នែក​ច្បាប់ បុគ្គល​ជា​ប្រធាន​គណបក្ស​ក្តី រាល់​ការដែល ទាក់ទិន​នឹង​បញ្ហា​បទល្មើស ឬក៏​បញ្ហា​ការប្រព្រឹត្ត ទោសទណ្ឌ​ណាមួយ នីតិវិធី​អង្គហេតុ និង​អង្គច្បាប់ គឺ​បុគ្គល​ដែលមាន​ទោសទណ្ឌ មិនអាច​ឈរ​ជា​បេក្ខជន ព្រោះ​ប្រធាន​គណបក្ស ទាំងអស់នោះ (​គណបក្ស​សង្គ្រោះ​ជាតិ​) ជា​ទណ្ឌិត​។