ដេីម្បីដឹងការពិត៖
នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានបែកធ្លាយ វីដេអូឃ្លីប ពាក់ពន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណៈបក្សសាង្គ្រោះជាតិ ដែលធ្វេីឲ្យមជ្ឈដ្ឋាននានានាំគ្នាចាប់អារម្មណ៏ ហេីយនាំគ្នាវិភាគតាមការយល់ឃេីញរបស់ខ្លួន ។ អ្នកខ្លះយល់ថា គឺជារឿងពិត ពីព្រោះ ទាំងសម្លេង និងចលនាសកម្មភាព សុីគ្នាទៅនឹងការជាក់ស្តែង គ្មានអ្នកណាអាចបន្លំសម្លេងរបស់ម្ចាស់ដេីមបានទេ ទោះបីមានទេពកោសល្យបញ្ចូលសម្លេង បែបបញ្ចូលសម្លេងក្នុងខ្សែភាពយន្តក៏ដោយ សម្លេងពិត និងសម្លេងបញ្ចូល យ៉ាងណា ក៏មិនដូចគ្នាដែរ ។ ចំណែក អ្នកខ្លះទៀត យល់ថាអំពេីទាំងអស់ដែលកេីតទ្បេីង គឺជាល្បិចកលរបស់គណៈបក្សកាន់អំណាច ប្រឌិតរឿងដេីម្បីដាក់កំហុសនិងធ្វេីឲ្យគណៈបក្សប្រឆាំងធ្លាក់ប្រជាប្រីយភាព ខណៈដែលការបោះឆ្នោតជិតឈានមកដល់ ។
ទស្សនៈយល់ឃេីញខុសៗគ្នាខាងលេីនេះ គ្រាន់តែជាការយល់ឃេីញនិងការគិតរៀងខ្លួនប៉ុណ្ណោះ មិនអាចយកជាការត្រឹមត្រូវ ប្ញុ ជាការពិតបានទេ ។ ចង់បានការពិត និងច្បាស់លាស់លុះត្រាតែសាមុីជនដែលមានឈ្មោះក្នុងវីដេអូឃ្លីបនោះ ក្លាហានហ៊ានចេញមុខមកដាក់ពាក្យជាផ្លូវការប្តឺងសុំអន្តរាគមពីស្ថាប័នមានសមត្ថកិច្ចនិងតុលាការ ដេីម្បីបេីកការសេុីបអង្កេតតាមបច្ចេកទេសទៅ នោះនឹងរកការពិតឃេីញជាក់ស្តែងជាមិនខាន តេីសាមុីជនពាក់ពន្ធបានប្រព្រឹត្តមែនប្ញុ អត់។ ចំណែក អនកដែលហ៊ានលួចថតសម្លេងគេ និងយកមកចាក់ផ្សាយដោយគ្មានការអនុញាត ត្រូវទទួលទោសតាមច្បាប់ជាធរមាន នោះទេីបរកឃេីញការពិត មិនអាចប្រកែកបាន ហេីយការបកស្រាយ
តាមការយល់ឃេីញ និងតាមនិន្នាការនយោបាយ លាបព៌ណគ្នា វាយប្រហារគ្នា នឹងត្រូវបញ្ចប់ ។ផ្ទុយទៅវិញ បេីសាមុីជនពាក់ពន្ធ នៅតែសម្ងំស្ងៀម មុិនហ៊ានចេញមុខប្តឹងរកការពិតទេ បញ្ហានឹងនៅតែជាបញ្ហាដដែល នៅតែបន្ត បេីអូសបន្លាយ វានឹងនាំដល់ការប្រទូសរ៉ាយនៅក្នុងសង្គមជាតិកាន់តែធំជាក់ជាមិនខាន ។