ឯកឧត្តម សុខ ឥសាន៖ អ្នករិៈគន់ឥតសំចៃមាត់ បានស្នើសុំចួលរួមជាមួយ CPP សបញ្ជាក់ថា មកពីគោលនយោបាយ CPP ត្រឹមត្រូវ និងវិសេសវិសាល


Sok-Esan-5-9-2016

ឯកឧត្ដម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការស្នើសុំរបស់លោក រស់ សារ៉ុម និងសហការី មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញាជនកម្ពុជាបានស្មោះស្ម័គ្រមកសុំចូលរួមក្នុងសកម្មភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាដោយនាំមកជាមួយនូវសហការីតាបណ្តាខត្ត ក្រុងនៅទូទាំងប្រទេស មានចំនួន ប្រមាណ ជិត ២០,០០០នាក់ ផង។ នេះសបញ្ជាក់ឲ្យឃើញថា បន្ទាប់ពីដឹកនាំសមាគម និងបានធ្វើការរិះគន់ឥសំចៃមាត់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មួយរយៈមក លោកបានមើលឃើញ និងវិនិច្ឆ័យថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺពិតជាត្រឹមត្រូវនិងវិសេសវិសាលជាងគោលនយោបាយរបស់បណ្តាគណបក្សនយោបាយផ្សេងទៀត ដែលមានអត្ថិភាពនៅកម្ពុជា ដែលធ្វើឲ្យលោកភ្ញាក់រលឹកមករួមរស់ជាមួយ ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា ពិតជាគណបក្សទេវតា ដែលតែងតែស្វាគមន៏ មហាជន ប្រជាជន គ្រប់រូបដែលមានឆន្ទៈនិងមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយគណបក្ស ទោះបីពីមុនធ្លាប់មានប្រវត្តិអារិភាពជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងណាក៏ដោយ ឲ្យតែមានស្មារតីភ្ញាក់រលឹក ស្មោះត្រង់ជាមួយគណៈបក្ស ប្តេជ្ញាគាំទ្រគណបក្សតរៀងទៅ គោរពនិងអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស ។ នេះក៏សរបញ្ជាក់ឲ្យឃើញថា នៅក្នុងសង្គមកម្ពុជាមានគណបក្សនយោបាយ៦៨ តើមូលហេតុអ្វីបានជាលោរស់ សារ៉ុម សម្រេចចិត្តជ្រើសរើសយកតែគណបក្សប្រជាជនកម្ពុជា? បញ្ហា មិនពិបាកបំភ្លឺទេ ប្រាកដជាមកពីគណបក្សប្រជាជនកម្ពុជាល្អ ត្រឹមត្រូវលើសគេ យ៉ាងពិតប្រាកដ ។ ម៉្យាងទៀតក៏អាចបញ្ជាក់ គណបក្សប្រឆាំង មនមានលក្ខណៈសម្បត្តិ និងគុណភាពល្អដូចគណៈបក្សប្រជាជនកម្ពុជា បានជាលោករស់ សារ៉ុម មិនទៅក្បែរនោះ ។ សូមស្វាគមន៏ និងជូពរលោក រស់ សារ៉ុម បានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។