ព្រឹកថ្ងៃទី២៤ មករា នេះ ឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ លេខ០៩ សណន ស្តីពីការកែសម្រួលគណ:បញ្ជាការយុទ្ធនាការបោះឆ្នោតថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ របស់
គណ:អចិន្ត្រៃយ៍ គណបក្សខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន : គណ:អចិន្ត្រៃយ៍គណបក្សខេត្ត ,ក្រុមប្រឹក្សាខេត្ត ,ប្រធានសាខាបក្សបណ្តាមន្ទីរ-អង្គភាពជុំវិិញខេត្ត,ប្រធាន អនុប្រធានប្រចាំការគណបក្សក្រុង-ស្រុក, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក សរុបវត្តមាន ៩៦នាក់។ កិច្ចប្រជុំបាននិងកំពុងប្រព្រិត្តទៅ នៅសាលប្រជុំមន្ទីរបក្សខេត្ត ៕