ឯកឧត្ដម សុខ ឥសាន៖សមិទ្ធិផលនានា ដែលរីកដូចផ្សិត គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា


Sok-Esan-4-7-2016

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នេះថា គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងស្នាដៃរបស់ខ្លួន កសាងគុណសម្បត្តិរួមមានខិតខំបម្រើប្រជាជន ដោះស្រាយបញ្ហាជាសំណូមពររបស់ប្រជាជន ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាជន ។
ឯកឧត្តម សុខ ឥសាន បានបន្តថា គណបក្សប្រជាជនកម្ឋជា ក្នុងនាមជាគណបក្សកាន់អំណាច បានកសាងបាននូវសមិទ្ធផលនានា សំរាប់តម្រូវការរបស់ប្រជាជនលើគ្រប់វិស័យ ដែលអ្នកណាជនបរទេសណាក៏បានមលើឃើញជាក់ស្តែងនឹងភ្នែក ថាបណ្តាសមិទ្ធផលទាំងទ្បាយកើតឡើងរីកដូចផ្សិតនេះគឺជាស្នាដៃរបស់គណប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ មិនមែនក្លែងក្លាយ ជាសមិទ្ធិផលខ្យល់ មានតែនៅក្នុងអារម្មណ៏រវើរវាយដូចគណបក្សប្រឆាំងនោះទ្បើយ។