ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញចូលរួមដោះស្រាយជម្លោះដីធ្លីរាំុរ៉ៃជាង ១០ឆ្នាំ….


ព្រឹកថ្ងៃទី១៥ ខែមករា នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញចូលរួមដោះស្រាយដោយផ្ទាល់ នូវជម្លោះដីធ្លីរាំុរ៉ៃជាង ១០ឆ្នាំ ដែលប្រជាជន ២គ្រួសារ បានរំលោភយកដីរួមភូមិ ជាដីសក្ការ:បូជា ស្ថិតនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។ សមាសភាពចូលរួម ៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណជាង ៤០០នាក់។
ក្រោយពីការលើកឡើងរបស់ភាគីជម្លោះ និងការលើកឡើងនូវជម្រើស ឈ្នះ-ឈ្នះ ដើម្បីធ្វើការសម្របសម្រួលរបស់ឯកឧត្តមអភិបាលខេត្ត គូភាគីបានព្រមព្រៀង និងឯកភាពទទួល យកនូវដំណោះស្រាយដូចខាងក្រោម៖
១- ពង្រីកផ្លូវច្រកចូលដីរួមភូមិនេះពី ៣ ម៉ែត្រ ដល់ ៦ ម៉ែត្រ (កាត់ពី ៣ ម៉ែត្រពីដីឈ្មោះ យ៉ាង យីុប) ។
២- កាត់ដីនៅត្រឹមពាក់កណ្តាលរវាងផ្ទះឈើខាងមុខ និងផ្ទះថ្មខាងក្រោយរបស់ឈ្មោះ យ៉ាង យុីប ទៅជាដីរួមភូមិ ។
៣- ឯកឧត្តមអភិបាលខេត្ត ចេញសោហ៊ុយថ្លៃទិញដីដែលកាត់ខាងលើនេះ
៤- ឯកឧត្តមអភិបាលខេត្ត នឹងសាងសង់ផ្លូវបេតុង ចូលសាលាបុណ្យភូមិនេះ ជូនប្រជាពលរដ្ឋប្រើប្រាស់ ។
៥- ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងការសម្របសម្រួល ពីឯកឧត្តមអភិបាលខេត្ត ឈ្មោះ ប៉ាង គង់ និងគ្រួសារក៏បានឯកភាព និងស្ម័គ្រចិត្ត ប្តូរទីតាំងបន្ទប់ទឹករបស់ខ្លួនដែលនៅជាប់នឹងរោងសាលាបុណ្យដីរួមភូមិ ទៅទីតាំងផ្សេងវិញ ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានសំណូមពរចំនួនពីរគឺ៖
*ស្នើបងប្អូនក្នុងភូមិ ស្រឡាញ់រាប់គ្រួសារទាំងពីរនេះ ជាធម្មតាវិញ
*សូមចូលរួមគ្នាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំដែលខ្លួនពេញចិត្ត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាននិងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។!
នៅចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានជូនថវិកាដល់កងកម្លាំង ប្រជាការពារ និងប្រជាពលរដ្ឋ ម្នាក់ៗ ១មឺុនរៀល សរុបថវិកា ៤ លានរៀល។
WhatsApp Image 2017-01-15 at 2.26.50 PM WhatsApp Image 2017-01-15 at 2.26.51 PM (1) WhatsApp Image 2017-01-15 at 2.26.51 PM WhatsApp Image 2017-01-15 at 2.27.44 PM WhatsApp Image 2017-01-15 at 2.27.45 PM WhatsApp Image 2017-01-15 at 2.29.57 PM WhatsApp Image 2017-01-15 at 2.29.58 PM WhatsApp Image 2017-01-15 at 2.30.02 PM WhatsApp Image 2017-01-15 at 2.31.03 PM WhatsApp Image 2017-01-15 at 2.31.04 PM WhatsApp Image 2017-01-15 at 2.31.05 PM