-ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦ ឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត និងជាប្រធានគណៈព/រក្រុងតាខ្មៅ ឯឧ ឌៀង សារុន អនុប្រធានទី១គណៈព/រក្រុង ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត ឯឧ នួន ផា អនុប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការសង្កាត់តាខ្មៅ ក្រុងតាខ្មៅ (នៅស្នាក់ការគណបក្សសង្កាត់) ដោយមានការអញ្ជើញចូលរួមពី ឯឧ លោកជំទាវក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្ត-ក្រុង ក្រុមការងារគណៈព/រក្រុង លោកប្រធាន-អនុប្រធានប្រចាំការគណបក្សគ្រប់ស្រុក ដើម្បីចូលរួមដកស្រង់បទពិសោធន៍ ចំណុចល្អៗ សម្រាប់យកទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួន ។ សរុបវត្តមាន ៦៩០នាក់ ក្នុងនោះ សមាជិកអង្គសនិ្នបាត៦៣០នាក់ ។